Bruno ទម្លាយ​ថា​ ចង់​ជួប​ Sir Alex ដើម្បី​ពិភាក្សា​រឿង​នេះ​

  • 2021-05-17 11:35:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ក្លឹប​ Manchester United កីឡាករ​ Bruno Fernandes បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ គេ​ចង់​ជួប​លោក​ Sir Alex Ferguson ដើម្បី​ពិភាក្សា​ពី​វិធី​ ដែល​ធ្វើ​ឲ្យ​សមត្ថភាព​របស់​គេ​កាន់​តែ​ប្រសើរ​ជាង​នេះ​ទៀត​។

Bruno បាន​និយាយ​ថា​៖" រឿង​ដែល​ខ្ញុំ​សោកស្ដាយ​បំផុត​តាំង​ពី​ចូល​លេង​ឲ្យ​ក្លឹប​នេះ​មក​ គឺ​មិន​ទាន់​បាន​និយាយ​ជា​មួយ​លោក​ Sir Alex ឲ្យ​បាន​ស្រួល​បួល​។ និយាយ​ទៅ​ខ្ញុំ​ធ្លាប់​ជួប​គាត់​ហើយ​ តែ​អត់​ដែល​មាន​ឱកាស​និយាយ​រឿង​ ដែល​ខ្ញុំ​ចង់​និយាយ​ជា​មួយ​គាត់​ "។

កីឡាករ​នេះ​បន្ត​ថា​៖" ខ្ញុំ​គិត​ថា​អ្នក​ទាំង​អស់​គ្នា​ ដែល​ធ្លាប់​មើល​ Man Utd គឺ​ប្រាកដ​ជា​ចាំ​គាត់​ហើយ​។ ដូច​​ខ្ញុំ​អញ្ចឹង​ ធំ​ដឹង​ក្ដី​មក​ មើល​ការ​លេង​ក្លឹប​ហ្នឹង​ ហើយ​ក្លាយ​ជា​អ្នកគាំទ្រ​ ហើយ​តាម​ដាន​ជាប់​រហូត​ពី​ការ​វិវត្ត​ក្លឹប​ហ្នឹង​។ អញ្ចឹង​បាន​ជា​ខ្ញុំ​ចង់​ជួប​គាត់​ឲ្យ​បាន​ស្រួល​បួល​ម្ដង​ ដើម្បី​ខ្ញុំ​សួរ​គាត់​ថា​ គាត់​យល់ឃើញ​យ៉ាង​ម៉េច​​ចំពោះ​សមត្ថភាព​ខ្ញុំ​ ហើយ​ខ្ញុំ​គួរ​ធ្វើ​អ្វី​បន្ថែម​ទៀត​ ដើម្បី​ឲ្យ​ខ្ញុំ​លេង​កាន់​តែ​ប្រសើរ​ក្នុង​ការ​ប្រកួត​ "។

លោក​ Sir Alex ជា​អតីត​អ្នកដឹកនាំ​ក្លឹប​ Man Utd ដ៏​ជោគ​ជ័យ​មួយ​រូប​តាំង​ពី​ឆ្នាំ​១៩៨៦ ដល់​ឆ្នាំ​២០១៣ ដោយ​ធ្លាប់​ឈ្នះ​ពាន​តូច​ធំ​ជូន​ដល់​ក្លឹប​ជា​ច្រើន​ ក្រោយ​មក​លោក​ក៏​ត្រូវ​បាន​ក្លឹប​ដំឡើង​តួនាទី​ជា​សមាជិក​ក្រុម​ក្រុមប្រឹក្សាភិបាល​ មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ​៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហ៊ីម រស្មី