ប្រាប់ឲ្យប្រជាជនដោះម៉ាសថ្ងៃមុន ពេលនេះអ៊ីស្រាអែល​ ចាប់ផ្តើម​ចាក់ដូ​សទីបី​ ក្រោយកូវីដវាយលុកខ្លាំង

  • 2021-07-30 03:47:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ៊ីស្រាអែល​នឹង​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ ១៩ ដូ​សទីបី​ដល់​មនុស្ស​ដែល​មាន​អាយុ​លើសពី ៦០ ឆ្នាំ ដោយ​ធ្វើអោយ​ប្រទេស​លោក​ក្លាយជា​ប្រទេស​ទី​មួយ​ផ្តល់​វ៉ាក់សាំង​ជំរុញ​បន្ថែម​បែបនេះ​។​

ការចាក់​ថ្នាំ​បង្ការ​រោគ​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃអាទិត្យ ដែល​ជា​ផ្នែក​មួយ​នៃ “​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បំពេញបន្ថែម​” សម្រាប់​មនុស្ស​ដែល​មាន​អាយុ​លើសពី ៦០ ឆ្នាំ ដែល​បាន​ចាក់​វ៉ាក់សាំង​ពេញលេញ​កាលពី​ជាង​ប្រាំ​ខែ​កន្លង​ទៅ ខណៈ​មាន​ការព្រួយបារម្ភ​ខ្លាំង​ឡើង​ចំពោះ​មេរោគ Delta ដែល​ឆ្លង​ដាល​យ៉ាង​រហ័ស​។​ ​

មនុស្ស​ប្រហែល ៥៥ ភាគរយ​នៃ​ប្រជាជន ៩ លាន​នាក់​របស់​អ៊ីស្រាអែល​ត្រូវបាន​ចាក់​វ៉ាក់សាំង​ពី​រដូស ដែល​ភាគច្រើន​ជា​វ៉ាក់សាំង​របស់​ក្រុមហ៊ុន Pfizer-BioNTech​ ដោយសារ​យុទ្ធ​​នា​ការ​ទ្រង់ទ្រាយ​ធំ​មួយ​បាន​ចាប់ផ្តើម​កាលពី​ចុង​ខែ​ធ្នូ។ អ៊ីស្រាអែល​បាន​កត់ត្រា​ករណី​កូវី​ដ​១៩​ជាង ១.៤០០ នាក់​ក្នុង​រយៈពេល ២៤ ម៉ោង​ចុងក្រោយ​នេះ​។​ ​

យោង​តាម​ក្រសួង​សុខាភិបាល​បានឱ្យដឹងថា បច្ចុប្បន្ន​មាន​ករណី​ឆ្លង​សកម្ម​ជាង ១៥០០០ នាក់ ក្នុងនោះ​មាន​មនុស្ស ១៥១ នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុងស្ថានភាព​ធ្ងន់ធ្ងរ​៕

ប្រភព៖ Channelnewsasia