Ronaldo ​ឱ្យ​អាវ​ទៅ​ស្ត្រី​ដែល​ត្រូវ​១​បាល់ ​ដួល​សន្លប់ ​ជា​ការ​សុំទោស​

  • 2021-09-15 01:52:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​បាន​ឱ្យ​អាវ​ទៅ​ស្ត្រី​ជា​សន្ដិសុខ​ការពារ​ម្នាក់​ដែល​ត្រូវ​១​បាល់​របស់​គេ​រហូត​ដួល​សន្លប់​អំឡុង​ពេល​កម្ដៅ​សាច់​ដុំ​មុន​ការ​ប្រកួត​ទល់​ក្រុម Young Boys ​ក្នុង​ពាន​រង្វាន់ UEFA Champions League ​។

​មុន​ការ​ប្រកួត​ចាប់​ផ្ដើម ​អំឡុង​ពេល​កម្ដៅ​សាច់​ដុំ Ronaldo ​បាន​ស៊ុត​បាល់​មួយ​ជើង​ហោះ​ទៅ​ចំ​ស្ត្រី​ម្នាក់​ដែល​កំពុង​ឈរ​ការពារ​អ្នក​គាំទ្រ​ខាង​ក្រៅ​ទីលាន​ប្រកួត។ ​១​បាល់​យ៉ាង​លឿន​នោះ​បាន​ធ្វើ​ឱ្យ​ស្ត្រី​រូប​នោះ​ដួល​សន្លប់ KO ​ហើយ Ronaldo ​ក៏​បាន​ចូល​ទៅ​មើល​សុខទុក្ខ​ផង​ដែរ។ ​ក្រោយ​ពី​ដឹង​ថា​មិន​ធ្ងន់ធ្ងរ​ហើយ រូបគេ​ក៏​បាន​ផ្ដល់​អាវ​មួយ​ជា​ការ​សុំទោស​ផង​ដែរ។

​រំលឹក​ថា​ក្នុង​ការ​ប្រកួត​ខាង​លើ​នេះ​ដែរ ខ្សែ​ប្រយុទ្ធ​វ័យ​៣៦​ឆ្នាំ​ក៏​រក​បាន​១​គ្រាប់​ឱ្យ​ក្រុម​បិសាច​ក្រហម Manchester United ​ផង​ដែរ ប៉ុន្តែ​សោកស្ដាយ​ក្រោយ​ពី​ក្រុម​មាន​សមាជិក​កាត​ក្រហម​ម្នាក់​ទៅ ​ក៏​ត្រូវ​ក្រុម Young Boys ​វាយ​បក​វិញ​រហូត​ឈ្នះ​ក្នុង​លទ្ធផល ​២-១៕

ប្រភព៖ Dailymail   អត្ថបទ៖ យ៉ា ណុត

អត្ថបទពេញនិយម