ឈប់​ពី​សិល្បៈ​ច្រើន​ឆ្នាំ​ហើយ ទើប​ធ្លាយ​រឿង Heo Yi Jae ជួប​រឿង តារា​ប្រុស​ម្នាក់​បង្ខំ​រួមភេទ

  • 2021-09-15 08:26:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង Heo Yi Jae បាន​បាត់​មុខ​ភ្លាម​ៗ​ពី​ឧស្សាហកម្មភាព​យន្ត​កូរ៉េ​ខាង​ត្បូង​តាំង​ពី​ឆ្នាំ ២០១៦ រហូត​ដល់ ៥​ឆ្នាំ​ក្រោយ​ទើប​ដឹង​រឿង​ពិត។

តាម​ការ​បញ្ជាក់​របស់​តារាស្រី គឺ​នាង​ចាក​ចេញ​ដោយ​សារ​តែ​ពាក្យ​មួយ​ឃ្លា​ថា "នាង​ត្រូវ​តែ​គេង​ជាមួយ​ខ្ញុំ" ដែល​នាង​ទទួល​បាន​ពី​តារា​ប្រុស​ម្នាក់។ Heo Yi Jae បាន​បញ្ចេញ​រឿង​នេះ​តាម​រយៈ​វីដេអូ​ឃ្លីប​មួយ​បង្ហោះ​កាល​ពី​ថ្ងៃ​ទី ១០ កញ្ញា នៅ​លើឆាណែល​យូធូប WayLand។

នៅ​ក្នុង​វីដេអូ​នោះ Heo Yi Jae បាន​រៀបរាប់​ថា នាង​បាន​ចូល​រួម​សម្ដែង​នៅ​ក្នុង​ការ​សម្ដែង​វីដេអូ​ភាគ​មួយ នាង​បាន​ចាប់​ដៃគូ​សម្ដែង​ជាមួយ​តារា​ប្រុស​ម្នាក់។ តារា​ស្រី បញ្ជាក់​ថា ដំបូង​ៗ​តារា​ប្រុស​ម្នាក់​នោះ ធ្វើ​ល្អ​ដាក់​នាង​ណាស់ ប៉ុន្តែ​ក្រោយ​មក​នាង​បាន​ជួប​រឿង​តក់​ស្លុត​មួយ។

តារា​ស្រី​បញ្ជាក់​ថា នៅ​ថ្ងៃ​មួយ ពេល​ដែល​តារា​ប្រុស​រូប​នោះ​កំពុង​ថត រូប​គេ​មិន​អាច​ដាក់​អារម្មណ៍​សម្ដែង​បាន​ល្អ​នោះ​ទេ។ "ខ្ញុំ​មិន​បាន​សម្ដែង​ឈុត​នេះ​បាន​ទេ!” គេ​ស្រែក​ហើយ​ដើរ​ចេញ​ទៅ។ ក្រោយ​មក រូប​គេ​បាន​ហៅ​ប្រធាន​ផលិត​ប្រាប់​ពីហេតុផល​ថា មិន​អាច​ចូល​តួ​បាន​ល្អ ដោយ​សារ​តែ​មាន​អារម្មណ៍​គិត​ពី​នាង​ខ្លាំង​ពេក។

បន្ទាប់​មក​ប្រធានផលិត បាន​ហៅ​នាង​ទៅ​ប្រាប់​ពី​រឿង​នេះ និង​បាន​ឲ្យ​នាង​ទៅ​និយាយ​ជាមួយ​នឹង​គេ។ "ខ្ញុំ​បាន​តើ​ទៅគោះ​ទ្វារ​បន្ទប់​គេ ហើយ​ចូល​ទៅ ពេល​នោះ រូប​គេ​បាន​និយាយ​ដោយ​សំឡេង​ស្រាល​មក​ខ្ញុំ​ថា នាង​ដឹង​ទេ​ថា ទស្សនិកជន​និយាយ​អី​បន្ទាប់​ពី​ពួក​គេ​បាន​មើល​ការ​សម្ដែង​របស់​យើង​ហើយ? គឺ​ពួក​គេ​និយាយ​ថា ការ​សម្ដែង​ពួក​យើង​មើល​ទៅ​មិន​សម​ជា​គូ​សង្សារ​ទាល់​តែ​សោះ"។

លឺ​ដូច្នេះ Heo Yi Jae បាន​ឆ្លើយ​តប​ដោយ​ការ​សុំ​ទោស និង​ថា​នឹង​ព្យាយាម​ឲ្យ​កាន់​តែ​ល្អ​ទៀត។ ប៉ុន្តែ​ពេល​នោះ តារា​ប្រុស​សួរ​នាង​ទៀត​ថា "តើ​នាង​ដឹង​ទេ​ថា នាង​ត្រូវ​ធ្វើ​បែប​ណា​ដើម្បី​មើល​ទៅ​ដូច​ជា​គូសង្សារ​ពិត​ប្រាកដ​មួយ​គូ? គឺ​ពួក​យើង​ត្រូវ​គេង​ជាមួយ​គ្នា ប៉ុន្តែ​នាង​មិន​ចង់​ធ្វើ​រឿង​នេះ​ទេ​មែន​ទេ?។

តារា​ស្រី ឆ្លើយ​បដិសេធ​យ៉ាង​រហ័ស​ថា "ទេ​មិន​អាច​ទេ!”។ Heo Yi Jae ថា ការ​បដិសេធ​របស់​នាង បាន​ធ្វើ​ឲ្យ​តារា​ប្រុស​ម្នាក់​នោះ​ខឹង​យ៉ាង​ខ្លាំង ហើយ​គេ​បាន​ចោល​របស់​មួយ​ចំនួន ព្រម​ទាំង​សំដី​អសុរោះ​មួយ​ចំនួន​ទៀត​លើ​នាង។

Heo Yi Jae ថ្លែង​ថា រឿង​ហេតុ​នេះ​បាន​ធ្វើ​ឲ្យ​នាង​ពិបាក​ចិត្ត​យ៉ាង​ខ្លាំង ដោយ​សារ​មិន​មាន​នរណា​ម្នាក់​ជួយ​នាង​ឡើយ។ ដូច្នេះ​ហើយ នាង​ក៏​បាន​សម្រេច​ចិត្ត​ចាក​ចេញ​ពី​វិស័យ​សិល្បៈ​តែ​ម្ដង។ នៅ​មុន​ការ​ចាកចេញ Heo Yi Jae បាន​ហក់​ចូល​សិល្បៈ​សម្ដែង​ដំបូង​តាម​រយៈ​រឿង “Da Capo” ក្នុង​ឆ្នាំ ២០០០។ ក្រោយ​មក​នាង ក៏​បាន​ចូល​រួម​សម្ដែដែង​ក្នុង​ខ្សែ​ភាពយន្ត​ជា​ច្រើន​ទៀត។ វីដេអូ​ភាគ​ចុងករ្ោយ​របស់​នាង គឺ​ “You Are a Gift” ថតនៅ​ឆ្នាំ ២០១៦៕

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ ទារិកា

អត្ថបទពេញនិយម
អត្ថបទថ្មី