ទីបំផុតបុគ្គលយករូបថតច្រើនសន្លឹករបស់លោក​ La Mo ទៅតាំងក្នុងរីសតមួយនៅកំពត ចូលដោះស្រាយហើយ

  • 2021-09-28 04:47:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកណាមិនស្គាល់ លោក La Mo អ្នកថតរូបឯករាជ្យដ៏ល្បីម្នាក់ប្រចាំប្រទេសកម្ពុជា។ ប៉ុន្តែនាពេលថ្មីៗនេះ ក៏បានលេចឮនូវរឿងមួយ នៅពេលរូបថតជាច្រើនសន្លឹករបស់លោក ត្រូវបានផ្តិត តាំងនៅក្នុងរីសតមួយនៅខេត្តកំពត។

លោក La Mo

រយៈពេល ១០ខែ នៃភាពស្ងាត់សូន្យឈឹង បន្ទាប់ពីលោក La Mo បានផ្ញើររូបថតចំនួន ៨៣ រូបទៅឱ្យគណនីហ្វេសប៊ុកមួយមានឈ្មោះ Sivuthy Saing ដែលបានទាក់ទងមករូបលោក ដើម្បីចង់បានរូបដែលទាក់ទងនឹងខេត្តកំពត ត្រូវបានផ្ទុះឡើងបន្ទាប់ពីលោកបានដឹងថា រូបថតជាច្រើនសន្លឹករបស់លោកត្រូវបានផ្តិតចេញ ហើយយកទៅតាំងនៅក្នុងរីសតមួយដែលធំជាងគេក្នុងខេត្តកំពត។ កាលពីថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ២០២១ លោក La Mo បានសម្តែងការហួសចិត្តចំពោះទង្វើ នៃការយករូបរបស់លោកទៅប្រើប្រាស់ជាអាជីវកម្មផ្ទាល់ខ្លួន ដោយមិនបានសុំការអនុញ្ញាត្តពីរូបលោក លោកក៏បានទាមទារឱ្យមានការដោះស្រាយពីសំណាក់រីសតដែលបានយករូបទាំងនោះទៅប្រើប្រាស់។

យ៉ាងណាក្ដីជុំវិញបញ្ហានេះ នៅថ្ងៃទី ២៧ កញ្ញា ២០២១ដដែល លោក La Mo ក៏បានបង្ហោះសារមួយទៀត ដោយបានបញ្ជាក់ប្រាប់ថា៖ «បុគ្គលដែលបានយករូបលោកទៅប្រើប្រាស់ គឺបានចូលខ្លួនមកដោះស្រាយដោយសន្តិវិធីហើយ»។

ខាងក្រោមជារូបថតរបស់លោក La Mo ដែលត្រូវបានយកទៅដាក់តាំងនៅក្នុងរីសត៖

អត្ថបទ ៖ មេខាឡា

អត្ថបទថ្មី