នាយក Dortmundថា Real Madrid តែងមកលួងលោមចង់បាន Haaland រហូតមក
- 2021-09-28 12:07:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នាយក Dortmundថា Real Madrid តែងមកលួងលោមចង់បាន Haaland រហូតមក
ចន្លោះមិនឃើញ
លោក Hans Joachim Watzke នាយកប្រតិបត្តិក្លឹប Borussia Dortmund បាននិយាយកាលពីពេលថ្មីៗនេះថា ក្លឹប Real Madrid តែងមកលួងលោមចង់បានខ្សែប្រយុទ្ធ Erling Haaland រហូតមក។
លោក Hans បាននិយាយថា៖" Haaland គេមានបុគ្គលិកលក្ខណៈមួយគឺថាឯករាជ្យតែខ្លួនគេតែឯងមួយ។ ទោះជាឥឡូវនេះគេកំពុងលេងនៅក្លឹបដែលខ្លាំងមួយនៅលើពិភពលោកនេះទៅហើយក្ដី តែម៉េចក៏ដោយនៅពេលណាមួយ គេនឹងផ្លាស់ទៅលេងនៅក្នុងចំណោមក្លឹបខ្លាំងជាងគេមួយទៀតនៅលើពិភពលោកនេះហើយ "។
លោកបានបន្តថា៖" ប៉ុន្តែម៉េចក៏ដោយខ្ញុំដឹងច្បាស់ណាស់ និយាយឲ្យត្រង់ៗទៅគឺថា Real Madrid តែងតែមកល្បួងលួងលោមចង់បានគេរហូតមក "។
យ៉ាងណាក្ដីនាយក Dortmund រូបនេះក៏លើកឡើងផងដែរថា លោកជឿជាក់ថា Haaland នឹងនៅលេងក្លឹបលោកបន្តនៅរដូវកាលក្រោយទៀត ខណៈដែរគេនៅមានកុងត្រាជាមួយក្លឹបលោករហូតដល់ឆ្នាំ២០២៤ខាងមុខ៕
ប្រភព៖ Fotmob