​១០​ដង​ហើយ​ដែល Ronaldo ​ធ្វើ​បាន Hat-trick ​ឱ្យ​ជម្រើស​ជាតិ​

  • 2021-10-13 01:57:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​រក​បាន​៣​គ្រាប់​ម្នាក់​ឯង​ជួយ​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​យក​ឈ្នះ​លើ​ក្រុម​លុចហ្សុំបួរ ​ក្នុង​លទ្ធផល ៥-០ ​កាល​ពី​យប់មិញ ​នា​ការ​ប្រកួត​ជម្រុះ​តាម​ពូល FIFA World Cup 2022 ​។

​សម្រាប់​ការ​ប្រកួត​នេះ​ដែរ Ronaldo ​ទទួល​បាន​បាល់​ប៉េណាល់ទី​២​គ្រាប់​នៅ​ដើម​តង់​ទី​១​ទៅ​ហើយ​នៅ​នាទី​៨ ​និង​១៣។ ​ខណៈ​ដែល​ឈាន​ដល់​នាទី​១៧ Bruno ​ក៏​ថែម​បាន​១​គ្រាប់​ទៀត។ ​ចប់​តង់​ទី​១ ព័រទុយហ្គាល់​នាំ​មុខ ៣-០។ ​នៅ​តង់​ទី​២ ​Joao Palhinha ​ក៏​បាន​បន្ថែម​គ្រាប់​បាល់​ទី​៤​បាន​ទៀត​នៅ​នាទី​៦៩ ​មុន​ពេល Ronaldo ​ថែម​គ្រាប់​ទី​៥​ដែល​ជា​គ្រាប់​បាល់ Hat-trick ​បាន​នៅ​នាទី​៨៧។

​នេះ​ជា​ការ​ធ្វើ​បាន Hat-trick ​លើក​ទី​១០​របស់ Ronaldo ​នៅ​ក្រុម​ជម្រើស​ជាតិ​ហើយ ​និង​ជា​លើក​ទី​៥៨​របស់​ខ្លួន​នៅ​ក្នុង​អាជីព។ ​និយាយ​ពី​គ្រាប់​បាល់​នៅ​ជម្រើស​ជាតិ​វិញ ​បង្ហាញ​ខ្លួន​បាន​១៨២​ប្រកួត រក​បាន​១១៥​គ្រាប់៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទថ្មី