៥ដងហើយ Suga និង Jin បិទមាត់ Hater ដោយវិធីត្រជាក់ និងមុខស្មើបំផុត

  • 2021-10-25 02:02:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រប់គ្នា​សុទ្ធ​តែ​ដឹង​ច្បាស់ថា​ Jin និង Suga (BTS) មាន​ចរិតដូចគ្នា​មួយចំនួន ដែល​សមាជិក​ផ្សេង​ទៀតគ្មាន ជាពិសេសពេល​ប្រតិកម្មទៅនឹងអ្វី​ដែល​ពួកគេ​មិនពេញ​ចិត្ត។

មិនតិច​ដង​ទេដែល អ្នកទាំង ២​ តប​ទៅ​ Hater ឲ្យស្ងាត់មាត់ ដោយសារការទើស​ខុសរឿង​របស់ពួកគេ។ ប៉ុន្តែ​ក្នុង​ចំណោម​ពេល​ទាំង​នោះ សូម​បង្ហាញ​ជូន​តែ​ ប្រតិកម្ម ៥ដង​ ដែលបងធំ BTS បង្ហាញ​កន្លងមក៖

១. តបទៅនឹង​អ្វី​ដែល​មនុស្សមួយចំនួន​សរសេរមិនល្អដាក់

Suga តែង​ប្រាប់ទៅអ្នកគាំទ្រ​ ថា​កុំ​បារម្ភពីលោកអី បើទោះលោកមិនសូវសកម្មលើអ៊ីនធើណិតក្ដី។ ជាពិសេស​ចំពោះ​អ្នក​ដែល ឧស្សាហ៍ Comment មិនល្អ​ដាក់លោក ក៏លោក​ប្រាប់ទៅវិញ​ដែរថា​ ខំ​សរសេរ​ទៀតទៅ ព្រោះ​យ៉ាងណា​ក៏លោកមិនបាន​អាន​ដែរ ប៉ុន្តែ​បើដល់កពេល លោក​នឹង​រក​ពេក​ដាក់ពាក្យប្ដឹងពួកគេ​ទាល់តែ​អស់។

២. ពេល​អ្នក​សារព័ត៌មាន​សួរថា​គិតយ៉ាងណាដែរ បើមាន BTS ទី២?

តបនឹង​សំណួរនេះ Suga បាន​និយាយ​ថា​ «ខ្ញុំ​មិន​គិតថា​មាន BTS ទី២ទេ»។ ចម្លើយនេះ​គឺក្នុងន័យថា​ Suga សង្ឃឹម​ថា​សង្ឃឹម​ថា​នឹង​មាន​ប្អូនៗជំនាន់ក្រោយ​ដែល​មក​បន្ត​បង្ហាញ​ភាពអស្ចារ្យទៅតាមទេពកោសល្យដើមរបស់ពួកគេរៀងៗខ្លួនក្នុង​វិស័យ​នេះ។

៣. ពេល​អ្នកសារព័ត៌មានសួរសំណួររសើប​ទាក់ទង​នឹង​​ការលួច​ចម្លងស្នាដៃ

Suga បាន​ឆ្លើយសំណួរយ៉ាងខ្លីថា «ក្រុមការងារផ្នែក​ច្បាប់របស់​ក្រុមហ៊ុនយើង កំពុង​ចាត់ចែង​រឿងនេះ​ហើយ ហើយគំនិតរបស់​ពួកយើង​ក៏ដូចក្រុមហ៊ុន​ដែរ។ ទាក់ទងនឹង​លទ្ធផល​យ៉ាងណា​ យើង​នឹង​ដឹង​ទាំងអស់គ្នាពេលចេញមក»

៤. Jin តប​នឹង​ Comment រិះគន់

ពេល​លេងហ្គេម Jin ប្រទះ​ឃើញ​ Comment ចេះ​ពីអ្នក​លេង​ហ្គេម​។ ដោយសារ​វា​ជា​ Comment មិនល្អ Jin​ ក៏បាន​និយាយថា មុន​នឹង​សរសេរ​អ្វី​មួយ សូមឲ្យគិត​ឲ្យបាន​ល្អិតល្អន់សិន។ Jin នៅ​បាន​បន្ថែម​ទៀតថា​ ក្រុមហ៊ុន​លោក បាន​ចាត់វិធានការ​តប​នឹង​សកម្មភាព​ណាដែរមិនល្អចេញ ហើយលោកចង់ឲ្យគ្រប់គ្នា​ដឹង​រឿងនេះ​ ហើយប្រយ័ត្ន​ខ្លួន​ផងមុន​ Comment។ មិនចប់ត្រឹម​នេះ​ទេ Jin នៅ​បញ្ជាក់​ទៀតថា បេះដូង​លោកនឹង​ឈឺចាប់ បើ​ឃើញអ្នកណា​ម្នាក់​ត្រូវ​គេ​ពិន័យ ដោយសារ​តែ Comment អាក្រក់ៗ។

៥. Jin តបចំពោះសកម្មភាពបន្លំបាន​ឡើងតារាងបទចម្រៀងកំពូល

Jin ថា៖ «​វិធីបន្លំច្រើន​ ប៉ុន្តែមិនល្អទេឬ បើ​ផលិតបទ​ចម្រៀងដោយ​ផ្លូវត្រង់ៗ? ខ្ញុំ​សង្ឃឹម​ថា​ពេល​វេលានឹង​មកដល់ នៅពេល​ដែល​គ្រប់គ្នាអាច​ធ្វើ ហើយ​ស្ដាប់បទចម្រៀងដែ​លមានគុណភាព»Jin នៅ​បាន​លើកសរសើរដោយចិត្តស្មោះចំពោះអ្នក​ដែល​មានឆន្ទៈផលិតបទចម្រៀងដោយស្មោះត្រង់ ព្រោះ​ពួកគេ​ពិតជា​បាន​ធ្វើវា​ចេញពីបេះដូង មិនមែន​គ្រាន់តែចង់បានមុខទេ៕

​​

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី