Pogba ច្រានចោលព័ត៌មានដែលថា ខ្លួនលែងខ្វាយខ្វល់នឹង Ole ហើយឈប់ពិភាក្សារឿងបន្តកុងត្រា
- 2021-10-27 13:27:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Pogba ច្រានចោលព័ត៌មានដែលថា ខ្លួនលែងខ្វាយខ្វល់នឹង Ole ហើយឈប់ពិភាក្សារឿងបន្តកុងត្រា
ចន្លោះមិនឃើញ
ខ្សែបម្រើ Paul Pogba បានធ្វើការបដិសេធ និងច្រានចោលនៅថ្ងៃនេះនូវព័ត៌មាន ដែលបានចុះផ្សាយថា គេលែងខ្វាយខ្វល់នឹងលោក Ole Gunner Solksjaer អ្នកចាត់ការក្លឹប Manchester United ហើយឈប់ពិភាក្សារឿងបន្តកុងត្រាថ្មីជាមួយក្លឹប ក្រោយប្រកួតចាញ់ Liverpool ៥-០ កាលពីថ្ងៃអាទិត្យ។
Pogba បានសរសេរនៅលើបណ្ដាញសារព័ត៌មាន Twitter របស់ខ្លួនផ្ទាល់អមជាមួយរូបភាពសារព័ត៌មាន The Sun ដែលបានចុះផ្សាយព័ត៌មាននេះថា នេះជាការចុះផ្សាយព័ត៌មានបោកប្រាស់ដ៏ធំបំផុត ដើម្បីទទួលបានភាពល្បីល្បាញ។
គួរបញ្ជាក់ផងដែរថាទាក់ទងនឹងរឿងកុងត្រា Pogba នឹងបញ្ចប់ជាមួយ Man Utd ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ខាងមុខ ខណៈដែររឿងតកុងត្រាថ្មីឬក៏យ៉ាងណានោះមិនបានពិភាក្សាគ្នានៅឡើយទេ នេះបើយោងតាមសម្ដីរបស់ Mino Raiola ភ្នាក់ងារកីឡាកររបស់ខ្សែបម្រើរូបនេះផ្ទាល់៕
Big lies to make headlines pic.twitter.com/VBQiBxSuNO
— Paul Pogba (@paulpogba) October 27, 2021