កម្ពុជា​ ទទួល​បាន​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​សរុប​ ៣៩ប៊ីលាន​ដុល្លារ​ គិត​ត្រឹម​ចុង​ឆមាស​ទី​១ ឆ្នាំ​២០២១​នេះ​

  • 2021-11-29 11:12:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​កម្ពុជា​ ទទួល​បាន​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​សរុប​ ៣៩ប៊ីលាន​ដុល្លារ​ គិត​ត្រឹម​ចុង​ឆមាស​ទី​១ ឆ្នាំ​២០២១​នេះ​។ បើ​យោង​តាម​របាយការណ៍​​ចុះ​ផ្សាយ​ដោយ​ធនាគារ​ជាតិ​ នៃ​កម្ពុជា​ផ្ទាល់​នៅ​លើ​បណ្ដាញ​សង្គម​ Facebook កាល​ពី​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា ឆ្នាំ​២០២១​កន្លង​ទៅ​នេះ​។

ប្រភព​ទុន​សរុប​ ៣៩ប៊ីលាន​ដុល្លារ​នេះ​គឺ​មក​ពី​ប្រទេស​ចិន ប្រទេស​កូរ៉េខាងត្បូង ប្រទេស​វៀតណាម ប្រទេស​សិង្ហបុរី ប្រទេស​ជប៉ុន ប្រទេស​ម៉ាឡេស៊ី ប្រទេស​ថៃ ប្រទេស​អង់គ្លេស ប្រទេស​កាណាដា និង​សហរដ្ឋអាមេរិក។

ប្រទេស​ទាំង​នេះ​បាន​ចំណាយ​ទុន​ វិនិយោគ​ផ្ទាល់​លើ​វិស័យ​កសិកម្ម កម្មន្តសាល ហិរញ្ញវត្ថុ សណ្ឋាគារនិងរមណីយដ្ឋាន សំណង់ វារីអគ្គិសនី និងអចលនទ្រព្យ ជាដើម។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ការ​ទទួល​បាន​ក្នុង​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ក្នុង​ទំហំ​ ៣៩ប៊ីលា​ដុល្លារ​ត្រឹម​ចុង​ឆមាស​ទី​១ ឆ្នាំ​២០២១​នេះ​ មាន​ការ​កើន​ឡើង​ ៩,៦% បើ​ប្រៀបធៀប​នឹង​នឹង​ចុង​ឆមាស​ទី​១ ឆ្នាំ​២០២០​កន្លង​ទៅ​៕

អត្ថបទ៖ ហ៊ីម រស្មី

អត្ថបទថ្មី