អ្នកណាមិនរំភើប ! ថមមី និង វីហ្សា Surprise កាដូគ្នាតម្លៃរាប់ម៉ឺនដុល្លារ ក្នុងថ្ងៃខួបអាពាហ៏ពិពាហ៏២ឆ្នាំ

  • 2021-12-02 04:36:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងផលិតកម្មហង្សមាស អ្នកនាង សួសវីហ្សា និងស្វាមីលោក ថមមី បានSurprise ការដូរគ្នាទៅវិញទៅមក ដែលមានតម្លៃរាប់ម៉ឺនដុល្លា រហូតធ្វើឲ្យប្រិយមិត្តរំភើបចិត្តគ្រប់គ្នា ។

ថ្មីៗនេះ អ្នកនាង សួសវីហ្សា និងស្វាមីលោក ថមមី បានធ្វើឲ្យប្រិយមិត្តគ្រប់គ្នាភ្ញាក់ផ្អើលរំភើបចិត្តជំនួសសមីខ្លួនយ៉ាងខ្លាំង ក្រោយអ្នកទាំងពីរបានបង្ហាញរូបភាពក៏ដូចជាវីដេអូ Surprise គ្នាទៅវិញទៅមក នៅលើគណនីហ្វេសប៊ុក ដោយអ្នកទាំងពីរបង្ហាញពីទំហំនៃក្តីស្រលាញ់ឲ្យគ្នាទៅវិញទៅមក ដោយចំណាយលុយទិញឡានស៊េរីទំនើបខ្ទង់ម៉ឺនដុល្លារ រួមទាំងនាឡិកាដៃដាំពេជ្ររាប់ម៉ឺនដុល្លារទៀតផង ។

ក្រោយឃើញបែបនេះ អ្នកគាំទ្រនាង បានសម្តែងនូវសេចក្តីរំភើប និងបានជូនពរឲ្យអ្នកទាំងពីរមានក្តីសុខនិងចេះស្រលាញ់គ្នាតទៅមុខ ។

សូមទស្សនាវីដេអូខាងក្រោមនេះ ៖

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម