កុំចេះតែផ្ដេសផ្ដាស! ព្រះសីហនុ មានបំពាក់កាមេរ៉ាគ្រប់ច្រកល្ហក ទំនើបបំផុតរបស់កម្ពុជា

  • 2021-12-02 05:06:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សន្ទុះនៃការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ ខេត្តព្រះសីហនុ ធ្វើឲ្យគ្រាប់ពេជ្រនិរតីមួយនេះ ក្លាយជាទីក្រុងទំនើបទី១របស់កម្ពុជា ដែលមានបំពាក់កាមេរ៉ាគ្រប់ច្រកល្ហក ។ នេះបើតាមប្រសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីភាព សម្ពោធដាក់ឲ្យប្រើប្រាស់ នូវសមិទ្ធផលជាច្រើនក្នុងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១នេះ ។

អាជ្ញាធរខេត្តព្រះសីហនុ ក្រៅអំពីការស្ថាបនាហេដ្ឋារចនាសម្ព័នផ្លូវខ្វែងខ្វាត់ អគារតូចធំ រីកច្រោងច្រាងជាបន្តបន្ទាប់ ទន្ទឹមនេះដែរអាជ្ញាធរក៏បានបំពាក់ទៅដោយកាមេរ៉ាសុវត្ថិភាពពាសពេញទីក្រុង គ្រប់ច្រកល្ហក ប្រមាណ៥៣៣គ្រឿង ដើម្បីធានាការពារសុវត្ថិភាពពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាទេសចរដែលមកលេងកម្សាន្តក្នុងខេត្តនេះផងដែរ។ ឆ្លៀតក្នុងឳកាសនេះផងដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តាំផ្ញើដល់ពលរដ្ឋទាំងអស់ កុំឱ្យភ្លេចខ្លួនប្រព្រឹត្តទង្វើអាណាចារ្យនៅទីសាធារណៈផ្ដេសផ្ដាស ឬឆក់ប្លន់នៅក្រុងព្រះសីហនុ ព្រោះមានកាមេរ៉ាសុវត្ថិភាពជាង៥០០គ្រឿងនៅតាមទីតាំងផ្សេងៗ ដែលជាជាទីក្រុងមួយដែលមានកាមេរ៉ាច្រើនជាងគេបំផុតនៅកម្ពុជា ។

ភាពរីកចម្រើនដូចផ្សិតនៅក្នុងខេត្តព្រះសីហនុ បានកែប្រែមុខមាត់របស់ខេត្តបានយ៉ាងល្អប្រសើរដែលទាំងអស់នេះ គឺជាខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ អាជ្ញាធរ អ្នកពាក់ព័ន្ធជាច្រើន និងពលរដ្ឋក្នុងខេត្តតែម្តង។ បើមានឱកាសអ្នកគួរតែបានទៅមើលតែផ្ទាល់ពីភាពរីកចម្រើនក្នុងខេត្តមួយនេះ ព្រោះលឺតែគេនិយាយ១០០ដង មិនស្មើនឹងឃើញម្តងនោះទេ ៕

អត្ថបទដោយ៖ ស៊ូ អីន

អត្ថបទថ្មី