ស៊យ​ធំ​​ហើយ! អង់គ្លេស​​ចាប់​ឆ្នោត Nations League ស្ថិត​ក្នុង​ពូល​មរណៈ​

  • 2021-12-17 03:08:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ចាប់​ឆ្នោត​បែងចែក​ពូល​ពាន​រង្វាន់ Nations League រដូវ​កាល​២០២២-២៣ បាន​ធ្វើ​ឡើង​កាល​ពី​យប់​មិញ ហើយ​អង់គ្លេស​ស្ថិត​ក្នុង​ពូល​មរណៈ​ជាមួយ​អ៊ីតាលី​និង​អាល្លឺម៉ង់។

អង់គ្លេស​បាន​ចាប់​ឆ្នោត​ស្ថិត​ក្នុង​ពូល A3 ដែល​មាន​អ៊ីតាលី​ អាល្លឺម៉ង់ និង​​ហុងគ្រី​ស្ថិត​នៅ​​ពូល​ជាមួយ​គ្នា។ ចំណែក​​ឯ​ក្រុម​ការពារ​តំណែង​ជើង​ឯក​បារាំង​ស្ថិត​ក្នុង​ពូល A1 ជាមួយ​ដាណឺម៉ាក ក្រូអាត និង​អូទ្រីស។

និយាយ​ពី​ពូល A3 អង់គ្លេស​និង​អ៊ីតាលី​គឺ​ជា​សត្រូវ​ចាស់ ដោយ​ពួក​គេ​ទើប​តែ​ជួប​គ្នា​​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ Euro 2020។ កាល​នោះ​អ៊ីតាលី​ជា​អ្នក​ឈ្នះ​ដោយ​បាល់​ប៉េណាល់​ទី​កាត់​សេចក្ដី។ គ្រូ​របស់​អង់គ្លេស​លោក Gareth Southgate បាន​ទទួល​ឲ្យ​កីឡាករ​របស់​លោក​ទាំង​អស់​​ត្រូវ​ដុតដៃដុតជើង​​ជាមួយ​បំណង​ប្រាថ្នា​ដើម្បី​​បញ្ជាក់​ពី​ជំហរ​របស់​ខ្លួន​​ក្នុង​នាម​ជា​ក្នុង​ខ្លាំង​មួយ។

បញ្ជាក់​ថា កាល​ពី​រដូវ​កាល​មុន​បារាំង​បាន​ក្លាយ​ជា​ជើង​ឯក Nations League បន្ទាប់​ពី​បាន​យក​​ឈ្នះ​ជម្រើស​ជាតិ​អេស្ប៉ាញ ២-១ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ៕ ​​

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ