Ronaldo សង្ឃឹមថា នឹងអាចបន្តនៅក្នុងវិស័យបាល់ទាត់ ៤-៥ឆ្នាំទៅមុខទៀត
- 2022-01-18 11:37:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ronaldo សង្ឃឹមថា នឹងអាចបន្តនៅក្នុងវិស័យបាល់ទាត់ ៤-៥ឆ្នាំទៅមុខទៀត
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Cristiano Ronaldo បាននិយាយក្រោយទទួលបានពាន FIFA Special Award ក្នុងកម្មវិធី The Best ក្នុងនាមជាកីឡាករដែលរកបានគ្រាប់ច្រើនជាងគេឲ្យជម្រើសជាតិរបស់ខ្លួន នៅក្នុងថ្ងៃនេះថា គេសង្ឃឹមថានឹងបន្តនៅក្នុងវិស័យបាល់ទាត់នេះ ៤-៥ឆ្នាំ ទៅមុខទៀត។
Ronaldo បាននិយាយថា៖" ខ្ញុំនៅតែមានចំណង់ចង់ចូលប្រកួតទៀត។ ខ្ញុំចង់នេះគឺមិនមែនដោយសារតែចង់ស៊ុតចូលនោះទេ ប៉ុន្តែវាជាការកម្សាន្តសម្រាប់ខ្ញុំព្រោះថាខ្ញុំចូលចិត្តលេងបាល់ទាត់នេះតាំងពីអាយុ ៥-៦ឆ្នាំមកម្ល៉េះ។ ពេលខ្ញុំអត់ចូលការប្រកួត នៅតែកន្លែងហ្វឹកហាត់ក៏ខ្ញុំនៅតែសប្បាយជាមួយកីឡាហ្នឹងផងដែរ។ ទោះជាឥឡូវនេះ ខ្ញុំមានវ័យជិត ៣៧ឆ្នាំក៏ដោយ ប៉ុន្តែខ្ញុំនៅតែបន្តខិតខំ ដូចខ្ញុំនៅអាយុ ១៨ឆ្នាំអញ្ចឹង "។
ខ្សែប្រយុទ្ធនេះបន្តថា៖" និយាយទៅខ្ញុំនៅតែចង់បន្ត ដល់ថ្នាក់មានអ្នកខ្លះសួរខ្ញុំថា ខ្ញុំនៅលេងបន្តប៉ុន្មានឆ្នាំទៀត។ ខ្ញុំសង្ឃឹមថានឹងលេងបន្ត ៤-៥ឆ្នាំតទៅមុខទៀត។ អ្វីៗអាចធ្វើបានគឺដោយសារតែចិត្ត ហើយរាងកាយយើងឲ្យតែមើលថែឲ្យល្អ គឺនឹងអាចបន្តបានហើយ "។
Ronaldo ទទួលបានពានមួយនេះ ក្រោយកីឡាករនេះរកគ្រាប់បាល់បាន ១១៥គ្រាប់ ក្នុងចំណោម ១៨៤ប្រកួត ក្នុងអាជីពជម្រើសជាតិព័រទុយហ្គាល់របស់គេ៕