Messi និង​ Ronaldo ឈ្នះ​ពាន​កីឡាករ​១១​នាក់​ឆ្នើម​បំផុត​ផ្នែក​បុរស​របស់​ FIFA ១៥ឆ្នាំ​ជាប់​គ្នា​

  • 2022-01-18 13:10:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Lionel Messi និង​ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo បាន​ជាប់​ឈ្មោះ​ជា​កីឡាករ​ឈ្នះ​ពាន​កីឡាករ​១១នាក់​ ឆ្នើម​បំផុត​ ផ្នែក​បុរស របស់​ FIFA ប្រចាំ​ឆ្នាំ​២០២១​ ក្នុង​កម្មវិធី​ The Best យប់​មិញ​នេះ​។​

ការ​ឈ្នះ​ពាន​ខាង​លើ​លើក​នេះ​សម្រាប់​ Messi និង​ Ronaldo ជា​ការ​ឈ្នះ​លើក​ទី​១៥​ហើយ​ ហើយ​ក៏​ជា​ការ​ឈ្នះ​រយៈពេល​ ១៥ឆ្នាំ​ជាប់​គ្នា​ផង​ដែរ​ចាប់​តាំង​ពី​ឆ្នាំ​២០០៧ មក​។

ចំនួន​ឈ្នះ​ច្រើន​ដង​ ក៏​ដូច​រយៈ​ពេល​ឈ្នះ​ជាប់​គ្នា​រាប់​សិប​ឆ្នាំ​បែប​នេះ​ ក្នុង​កម្មវិធី​ខាង​លើ​នេះ​ មិន​ទាន់​មាន​​កីឡាករ​ណា​ធ្វើ​បាន​ដូច​ កំពូល​ខ្សែ​ប្រយុទ្ធ​ទាំង​ពីរ​ខាង​លើ​នេះ​ឡើយ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ សម្រាប់​ឆ្នាំ​២០២១​ខាង​លើ​នេះ​​ កីឡាករ​១១​នាក់​ឆ្នើម​បំផុត​ផ្នែក​បុរស​របស់​ FIFA មាន​ដូច​ជា​ Donnarumma; Dias, Bonucci, Alaba; Jorginho, Kante, De Bruyne; Ronaldo, Haaland, Lewandowski និង​ Messi ៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី