គួរឱ្យស្តាយណាស់! ចម្ការដូងប្រេងនិងកៅស៊ូ លោកឧកញ៉ា ម៉ុង ឬទ្ធី ខំថែទាំជិត៣០ឆ្នាំ ត្រូវអ្នកហូបចុកចោលសំរាមព្រោងព្រាត ហើយមានអ្នកលួចដុតទៀត

  • 2022-01-25 08:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅពេលដែលយើងធ្វើដំណើរទៅកាន់ក្រុងព្រះសីហនុ ប្រាកដណាស់យើងនឹងឃើញនៅអមសងខាងផ្លូវមានសម្បូរទៅដោយចម្ការដូងប្រេង និងកៅស៊ូ ហើយទាំងអស់នេះមួយផ្នែកធំជាកម្មសិទ្ធិរបស់លោកឧកញ៉ាបណ្ឌិត ម៉ុង ឬទ្ធី ។

ទីកន្លែងចម្ការដូងប្រេងនិងចម្ការកៅស៊ូរបស់លោក ឧកញ៉ាបណ្ឌិត ម៉ុង ឬទ្ធី មិនត្រឹមតែជាកន្លែងប្រមូលផលផលិតផលកសិកម្មផ្គត់ផ្គង់ទីផ្សារដ៏សំខាន់នោះទេ តែបានក៏ជាកន្លែងសម្រាកកម្សាន្ត ឈប់លំហែអារម្មណ៍ និងទទួលទានបាយម្ហូបផ្សេង របស់ទេសចដែលតែងតែឆ្លងកាត់ទីនោះ យ៉ាងពេញនិយមផងដែរ ដោយសារតែម្លប់ត្រជាក់ត្រឈឹងត្រឈៃ នៃដើមដូងប្រេងនិងកៅស៊ូទាំងនោះ។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ តាមរយៈការបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្ទាល់របស់លោកឧកញ៉ា ទាក់ទងនឹងចំការដូងប្រេង និងចំការកៅស៊ូរបស់លោកឧកញ៉ា ដែលខិតខំចំណាយកម្លាំងកាយចិត្តថែទាំ បែរជាមានមនុស្សមកចូលលេងកម្សាន្ត ហើយបោះសំរាមចោលពាសវាលពាសកាល ថែមទាំងថ្មីៗនេះមានគេលួចដុតថែមទៀត។

លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹងថា៖ «ថ្ងៃនេះខ្ញុំសូមទាញអារម្មណ៍របស់ប្រិយមិត្តយើង អោយក្រឡេកមកមើលជីវិតអ្នកចំការវិញម្តង ខ្ញុំលើកយកតែជ្រុងមួយតូចនៃជីវិតអ្នកចំការ ដើម្បីអោយប្រីយមិត្តយើងទាំងអស់គ្នាបានយល់ដឹងខ្លះៗ ចំការដូងប្រេងនិងចំការកៅស៊ូទំរាំតែដាំបានពីឆ្នាំ១៩៩៦-២០២២=២៦ឆ្នាំ ត្រូវចំណាយអស់កម្លាំងកាយចិត្តរួមជាមួយនិងថវិការយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែ ទំរាំតែដាំបានអោយបងប្អូនទាំងអស់គ្នាបានចូលជ្រកម្លប់ សម្រាកកម្សាន្តហូបអាហារមានអ្នកខ្លះបានប្រមូលសំរាមវេចខ្ចប់ទុកដាក់ស្រួលបួល ខ្លះទៀតមុខដ៏ដែលៗ បោះ សំរាមចោលពាស់វាលពាស់កាល ប្រហែលជាគាត់គឹតស្មានថាមានជំនួយពីខាងណាបានផ្តល់ថវិការ មកបើកអោយកម្មករទាំងជាង២០នាក់ដែលដើរើសសំរាមរាល់ថ្ងៃនេះហើយមើលទៅ សូមបញ្ជាក់ថា២៦ឆ្នាំបានកន្លងផុតទៅហើយមិនដែលមានជំនួយទេ ចាប់តាំងពីដើមរដូវប្រាំងមកមានអ្នកលួចដុតចំការជាបន្តបន្ទាប់ នៅថ្ងៃទី២៤ខែមករាឆ្នាំ២០២២នេះចំការដូងប្រេងនឹងចំការកៅស៊ូ ត្រូវបានភ្លើងឆាបឆេះជាបន្តបន្ទាប់គួអោយសោកស្តាយជាពន់ពេកក្រៃ ខ្ញុំគ្រាន់តែនិយាយអោយដឹងដោយមិនមានសំណូមពរទេ ព្រោះអីមនុស្សដែលប្រព្រឹត្តិសុតតែចេះបើកឡានមិនមែនកូនក្មេងនោះទេ»៕

អត្ថបទដោយ៖ ស៊ូ អីន

អត្ថបទពេញនិយម