ស្រីលង្កា​នឹង​​ក្លាយ​ជា​ប្រទេស​ថ្មីមួយទៀតដែល​ហាម​ការសម្លាប់​សត្វ​គោ​

  • 2022-05-23 07:56:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​រដ្ឋាភិបាល​​ស្រីលង្កា​​គ្រោង​ចេញ​សារាចរណ៍​ ហាម​ឃាត់​ការសម្លាប់​សត្វ​គោ​​​នៅ​​ទូទាំង​ប្រទេស ដូចគ្នាទៅនឹងបណ្ដាប្រទេសដែលមានតិចតួចបំផុតនៅលើពិភពលោក មានច្បាប់ស្រដៀងគ្នានេះ។​

បំរាម​នេះ​កើតឡើង​ក្រោយ​ប្រទេស​ស្រីលង្ការ​គឺ​ជា​រដ្ឋ​ដែល​គោរព​ចំពោះ​ព្រះពុទ្ធសាសនា​យ៉ាង​មុត​មាំ​ ហើយ​សត្វ​គោ​គឺ​ជា​ សត្វ​ដែល​មាន​ដំណើរ​រឿង​ និង​ប្រវត្តិ​ជះ​ឥទ្ធិពល​ខ្លាំង​ជាមួយ​ព្រះពុទ្ធ​សាសនា​​ ក៏​ដូចជា​ព្រហ្មញ្ញ​សាសនា។​

​មុន​វិធានការ​ហាម​សម្លាប់​សត្វ​គោ​នេះ រដ្ឋាភិបាលស្រីលង្កា​​ក៏​ធ្លាប់​បង្កើត​គម្រោង​ថែរក្សា​គោ​ចាស់ៗ​ពេក​ដែល​មិន​អាច​ភ្ជួរ​រាស់​ដីស្រែ​ចំការបាន​ផង​ដែរ។​ ស្រីលង្កា​បាន​ជួបប្រទះ​ការធ្លាក់ចុះ​នៃ​ការទិញ​ឬ​បរិភោគ​សាច់គោ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​៕​

ប្រភព៖ Indiatimes   ប្រែសម្រួល៖ សៀនហួរ

អត្ថបទពេញនិយម