នាយពាក់មី ដុត ម៉ៃ សុគន្ធ ខ្លាំងៗមិនខ្លាចគេខឹង តែដល់ឃើញភស្ដុតាងនិយាយលែងចេញ

  • 2022-05-25 07:48:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាកំប្លែងកំពុងជោគជ័យខ្លាំងទាំងមុខជំនួញ និងការងារសិល្បៈលោក ចែម ចាន់រ៉ា ហៅនាយពាក់មី បង្ហាញវីដេអូខ្លីមួយបែបកំប្លែង ដោយភ្ជាប់រូបលោក ម៉ៃ សុគន្ធ ថាជាមនុស្សចង្រៃដែលឡើងដើមស្វាយ ដើមស្វាយងាប់ អង្គុយលើស្មៅ ស្មៅក៏ងាប់លែងដុះទៀត។

តាមរយៈវីដេអូដែលបង្ហោះដោយនាយពាក់មីនៅរសៀលថ្ងៃទី២៥ ខែឧសភា ឲ្យដឹងថា ម៉ៃ សុគន្ធ បានទៅលេងផ្ទះនាយពាក់មី ហើយបានអង្គុយលើស្មៅ និងឡើបេះផ្លែស្វាយ។ បិនបានប៉ុន្មានថ្ងៃផង ស្រាប់តែស្មៅនៅកន្លែងដែល ម៉ៃ សុគន្ធ អង្គុយស្រាប់តែងាប់ ហើយដើមស្វាមដែលលោកឡើងបេះនោះក៏ងាប់ទៀត ធ្វើឲ្យនាយពាក់មីខូចចិត្ដយ៉ាងខ្លាំង។

ទោះជាយ៉ាងណាវីដេអូ បង្កប់នូវឈុតឆាកកំប្លែងនេះ ទំនងជានាយពាក់មី លើកមកបង្ហាញមហាជនតាមបណ្ដាញសង្គមក្នុងន័យលេងសើចជាមួយលោក ម៉ៃ សុគន្ធ ប៉ុណ្ណោះ។ បន្ទាប់ពីបង្ហោះវីដេអូ ដោយនិយាយបែបនេះ ក៏មានប្រិយមិត្ដខ្លះចូលទៅcomment ថា “ម៉ៃ សុគន្ធទៅលេងពាក់មី ម៉េចបានពាក់មីអត់ងាប់អីចឹង”។ រីឯអ្នកខ្លះទៀតក៏បានអគុណនាយពាក់មីដែលបានថតវីដេអូ ហើយបង្អាប់លោក ម៉ៃ សុគន្ធ ដោយពួកគេថាសូមផ្ដាំជួយជេរលោក ម៉ៃ សុគន្ធ ជំនួសពួកគេផង។

គិតត្រឹមម៉ោង២កន្លះរសៀលថ្ងៃទី២៥ ខែឧសភា Sabay មិនទាន់សុំការអត្ថាធិប្បាយលម្អិតពីនាយពាក់មី និងលោក ម៉ៃ សុគន្ធ បាននៅឡើយទេ។ ប៉ុន្ដែមុនជួបមុខលោក ម៉ៃ សុគន្ធ នៅឯគេហដ្ឋាននាយពាក់មី លោកប្រាប់អ្នកគាំទ្រថា លោកទើបដឹងថាលោក ម៉ៃ សុគន្ធ មកលេងផ្ទះ ទើបមានចេតនាថតវីដេអូទុកជាភស្ដុតាង ដើម្បីបញ្ជាក់ថា ម៉ៃ សុគន្ធ ចង្រៃ ឬអត់៕

ជិន សុភ័ក្ដ្រ

អត្ថបទពេញនិយម