Henderson នឹងផ្លាស់ពី Man Utd ទៅ Nottingham Forest ក្នុងលក្ខខ័ណ្ឌខ្ចីជើង
- 2022-06-24 13:16:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Henderson នឹងផ្លាស់ពី Man Utd ទៅ Nottingham Forest ក្នុងលក្ខខ័ណ្ឌខ្ចីជើង
ចន្លោះមិនឃើញ
អ្នកចាំទី Dean Henderson នឹងចាកចេញពីក្លឹប Manchester United ទៅកាន់ក្លឹប Nottingham Forest ក្នុងលក្ខខ័ណ្ឌខ្ចីជើង សម្រាប់រដូវកាលឆ្នាំ២០២២/២៣ ខាងមុខនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ Sky Sports ។
នៅក្នុងខណៈពេលនេះ ក្លឹប Nottingham Forest និង Man Utd គឺព្រមព្រៀងគ្នាហើយដោយកីឡាករនេះនឹងផ្លាស់ក្នុងលេងក្នុងលក្ខខ័ណ្ឌខ្ចីជើង ដោយមិនមានលក្ខខ័ណ្ឌតម្រូវឲ្យទិញយកនោះទេ។
ការចុះកុងត្រាខាងលើនេះនឹងធ្វើឡើងនៅពេលឆាប់ៗខាងមុខនេះ។
សូមរំលឹកផងដែរថា Nottingham Forest ជាក្លឹបដែលទើបតែឡើងពី Championship មកកាន់ Premier League វិញនៅក្នុងរដូវកាលឆ្នាំ២០២២/២៣នេះ៕