CAMSOC៖​ ចុះ​ទៅ​ពិនិត្យ​ និង​ប្រជុំ​ផ្ទាល់​នៅ​ពហុ​កីឡដ្ឋាន​មរតកតេជោ​ ផ្ដោត​លើវេទិកា បិទ​ បើក ពិធី​

  • 2022-09-15 10:23:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹកមិញ​នេះ​ CAMSOC​ ដែល​ដឹកនាំ​ដោយ​ឯកឧត្ដម​ ថោង​ ខុន​ និង​គណៈកម្មការ​ទីលាន​ ស្នាក់នៅ​ ហូបចុក​ទៅ​ពិនិត្យ​ហេដ្ឋារចនាសម្ព័ន្ធ​ វេទិកា បើក​ បិទ​ ពិធី​ និង​ភូមិ​កីឡា​ផង​ដែរ​នៅ​ពហុ​កីឡដ្ឋាន​មរតកតេជោ។​

ឯកឧត្ដម​ ថោង​ ខុន​

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​ CAMSOC​ បាន​លើក​ឡើង​ក្រោយ​កិច្ចប្រជុំ​ថា​ ព្រឹកមិញ​នេះ​ដែល​ដឹកនាំ​ដោយ​ឯកឧត្ដម​ ថោង​ ខុន​ គឺ​បាន​ទៅ​ពិនិត្យ​វេទិកា​គណៈ​អធិបតី​ថា​មាន​លក្ខណៈ​ត្រឹមត្រូវ​មាន​ភាព​ងាយស្រួល​ដល់​ការ​ទស្សនា​ពិធី​ និង​មាន​ច្រក​ចេញ​ចូល​ក៏​ដូច​ជា​ទីតាំង​ច្បាស់លាស់។​

ឯកឧត្ដម​ វ៉ាត់​ ចំរើន​

ក្រៅ​ពី​នេះ​អង្គ​ប្រជុំ​ក៏​បន្ត​ជជែក​ពិភាក្សា​លើ​ចំណុច​ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​អស់​ក្នុង​ពហុ​កីឡដ្ឋាន​មរតកតេជោ​ដូច​ជា​ប្រព័ន្ធ​សុវត្ថិភាព​ សន្តិសុខ​សណ្ដាប់ធ្នាប់​ កន្លែង​ចំណត់​ និង​ពិសេស​មួយ​ទៀត​គឺ​ការ​កសាង​ភូមិ​កីឡា​ថា​ដំណើរ​ការ​ដល់​ណា។​ ទាំង​នេះ​គឺ​ជា​អ្វី​ដែល​អនុប្រធាន​អចិន្ត្រៃយ៍​ CAMSOC​ ឯកឧត្ដម ថោង ខុន​ បាន​តែងតែ​ណែនាំ​ដល់​ភាគី​គណៈកម្មការ​ជំនាញ​និមួយៗ​យក​ចិត្ត​ទុកដាក់​ពិនិត្យ​ និង​វាយ​តម្លៃ​គ្រប់​ពេល​វេលា។​

ទិដ្ឋភាពព្រឹកមិញ

បញ្ជាក់​ដែរ​ថា​ CAMSOC​ គឺ​តែងតែ​បើក​កិច្ចប្រជុំ​រៀងរាល់​សប្ដាហ៍​ក្នុង​ការ​ពិនិត្យ​តាមដាន​ជា​មួយ​គណៈកម្មការ​ជំនាញ​ផ្សេងៗ​ដែល​ទទួល​បន្ទុក​លើក​កិច្ចការ​រៀង​ខ្លួន​ក្នុង​ការ​ត្រៀម​ឆ្ពោះ​ទៅ​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ស៊ីហ្គេម​ លើក​ទី៣២​ ឆ្នាំ​២០២៣​ នៅ​កម្ពុជា៕​

អត្ថបទ៖ នួន ស៊ីណា​