ហាងការ៉េមផ្កាប់កែវមកពីសហរដ្ឋអាមេរិកឌីឃ្យូប្រារព្ធ DQ Excellence Awards 2022 ឆ្នាំទី២ ភ្នំពេញ

  • 2022-11-26 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្សារទំនើបអូឡាំព្យា: ពីរថ្ងៃចុងក្រោយនេះ នៅថ្ងៃទី២៤ និង ២៥ វិច្ឆិកា ឆ្នាំ២០២២ ក្រុមបុគ្គលិកហាងការ៉េមឌីឃ្យូ ឬ ដេរីឃ្វីន មកពី ២២ហាងទូទាំង ៨ខេត្តក្រុងនៃប្រទេសកម្ពុជា បានមកចូលរួមប្រកួតក្នុងកម្មវិធី ឌីឃ្យូអ៊ិចសឺឡេនអាវើត ប្រចាំឆ្នាំ២០២២។

ការប្រកួតកម្មវិធីនេះ មានវត្ថុបំណងជាសំខាន់ដើម្បីធានាបានថា ស្តង់ដារប្រតិបត្តិរបស់ហាងការ៉េមមកពីសហរដ្ឋអាមេរិកមួយនេះ ត្រូវបានអនុវត្ត និងប្រកាន់ខ្ជាប់ជាប្រចាំនៅហាងការ៉េមឌីឃ្យូនីមួយៗក្នុងប្រទេសកម្ពុជា ។ វត្ថុបំណងទី១ស្តង់ដាធ្វើផលិតផលឱ្យបានស្អាតល្អ ទំហំ ទំងន់ស្មើៗគ្នាតាមស្តង់ដារ និងរហ័ស គឺគ្រប់ផលិតផលទាំងអស់អតិថជនរង់ចាំមិនឱ្យលើសពី ៣ ទៅ ៥នាទី។ វត្ថុបំណងទី២ បុគ្គលិកផ្តល់សេវាកម្មដោយញញឹមរាក់ទាក់ កាយវិការទន់ភ្លន់ និងជាពិសេសគឺផ្តល់ព័ត៌មានដែលមានប្រយោជន៍ជូនអតិថិជនពីផលិតផលថ្មី ផលិតផលប្រូម៉ូសិន និងគ្រឿងផ្សំផ្សេងៗដើម្បីឱ្យអតិថិជនជ្រើសរើស និងទទួលបានទាំងអាហារឆ្ងាញ់ រីករាយ ពេញចិត្ត និងមានទំនុកចិត្តក្នុងការត្រលប់មកឌីឃ្យូនៅពេលក្រោយទៀត។ វត្ថុបំណងទី៣គឺ ការគ្រប់គ្រងហាងសុវត្ថិភាពចំណីអាហារ (ការយកចិត្តទុកដាក់និងសីតុណ្ហភាព) និងផ្តល់ការគាំទ្រ និងទំនុកចិត្តជូនក្រុមការងារពីសំណាក់ប្រធានគ្រប់គ្រងហាង ដើម្បីធានាថា ចំនុច ទី១និងទី២ខាងលើនឹងបន្តសម្រេចបានជាប្រចាំជារៀលរាល់ពេលដែលអតិថិជនម្នាក់ៗអញ្ជើញមកពិសារអាហារនៅ ហាងឌីឃ្យូ។

លោក ជឹម ជានី នាយកប្រត្តិបត្តិម៉ាកការ៉េមឌីឃ្យូប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា៖ «ខ្ញុំពិតជាមានភាពរីករាយនិងមោទនភាពចំពោះធីមមកពីហាងនីមួយៗខ្លាំងណាស់សម្រាប់ឆ្នាំ២០២២ នេះ យើងឃើញថាក្រុមនីមួយៗមានទំនុកចិត្តខ្ពស់ និងបានត្រៀមខ្លួនហាត់ហ្វឹកហ្វឺនបានល្អមុនពេលចូលរួមប្រកួត»។

ទាក់ទងនឹងសុវត្ថិភាពចំណីអាហារវិញលោក ជានីបានមានប្រសាសន៍យ៉ាងមានទំនុកចិត្តថា៖ « ទោះបីជាមេរោគកូវីត-19 ហាក់ធូរស្បើយទៅវិញហើយពិតមែន ប៉ុន្តែការពាក់ម៉ាស់ លាងដៃរៀងរាល់៣០នាទីម្តង និងមុនចាប់កាន់ផលិតផល ការរក្សាម្ហូបអាហារតម្រូវតាមស្តង់ដាគុណភាពរបស់ម្ចាស់ម៉ាក ភាពស្អាត និងអនាម័យនៅហាង និងឧបករណ៍ប្រើប្រាស់ និងការកត់ត្រានិងប្រើប្រាស់គ្រឿងផ្សំទៅតាមអាយុកាលគឺជាអ្វីដែលយើងបន្តធ្វើអនុវត្តយ៉ាង ម៉ឺងម៉ាត់នៅគ្រប់ទីតាំងរបស់ឌីឃ្យូនីមួយៗ»។

ទាំងអស់នេះធ្វើឱ្យអតិថិជនអាចមានទំនុកចិត្តថា នៅហាងឌីឃ្យូអតិថិជនអាចទទួលបានការកុម្ម៉ង់របស់ខ្លួន មិនលើសពី៣ ទៅ៥នាទី នូវផលិតផលដែលមានទម្ងន់ ទំហំ និងគ្រឿងផ្សំ ប៉ុនៗគ្នា តុបតែងស្អាតល្អ និងឆ្ងាញ់ដូចៗគ្នា ជាពិសេសញុំាដោយមានទំនុកចិត្ត មិនមានផលប៉ះពាល់ដល់សុខភាពឡើយ។

ហាងការ៉េមឌីឃ្យូបច្ចុប្បន្នមានលក់ការ៉េមខូន ការ៉េមប្លីហ្សាដផ្កាប់កែវដ៏ល្បីល្បាញរបស់ឌីឃ្យូ ការ៉េមនំខេក នំហតដក ភេសជ្ជៈក្រឡុករសជាតិចម្រុះមុខ កាហ្វេការ៉េមម៉ូឡាតេ ការ៉េមសេនវិច និងការ៉េមប្លីហ្សាដថេកហូមដែលអតិថិជនអាចទិញរក្សាទុកនៅផ្ទះដើម្បីញុំាក្រោយអាហារ។

ក្រោយពីការប្រកួតពីរថ្ងៃកន្លងមកលទ្ធផលបានបង្ហាញថា ជ័យជំនះ DQ Excellence Awards 2022 នេះបាននៅហាងឌីឃ្យូមកពីសាខាឌីឃ្យូតាខ្មៅ ដែលទទួលបានជ័យលាភី Store Champion 2022។

លោក ណ ចាន់រិទ្ធ មកពីសាខាអ៊ីអនម៉លភ្នំពេញ ទទួលបានជ័យលាភី Top Curl 2022 ជាអ្នកធ្វើផលិតផល និងសេវាកម្មបានល្អដាច់គេប្រចាំឆ្នាំ២០២២។ កញ្ញា ស្រេង រចនា មកពីសាខាព្រែកលាភទទួលបានជ័យលោភី Best Manager 2022 ជាអ្នកគ្រប់គ្រងហាងបានល្អជាគេប្រចាំឆ្នាំ២០២២។

គួររំឭកថាហាងការ៉េមដ៏ល្បីល្បាយទូទាំងពិភពលោកនេះមានជាង ៧៨០០ហាង និងត្រូវបានក្រុមហ៊ុនអ៊ី អេហ្វ ជី ទទួលសិទ្ធិផ្តាច់មុខបើកបម្រើអតិថិជនតាំងពីឆ្នាំ២០០០មកម៉្លេះ។

បច្ចុប្បន្ន ហាងការ៉េមឌីឃ្យូបានពង្រីកខ្លួនកាន់តែខិតជិតអតិថិជនបានចំនួន២៥ហាងហើយ នៅក្រុងភ្នំពេញ, ខេត្តសៀមរាប, ក្រុងកំពង់ចាម, ក្រុងប៉ោយប៉ែត, ស្គន់, ក្រុងកំពង់ស្ពឺ, ក្រុងព្រះសីហនុ, ក្រុងតាខ្មៅ និងនៅអាកាសយានដ្ឋានក្រុងភ្នំពេញ និងខេត្តសៀមរាបផងដែរ។

ក្រៅពីហាងការ៉េមឌីឃ្យូ ក្រុមហ៊ុនអ៊ី អេហ្វ ជី ក៏នាំយកម៉ាកហាងម្ហូបអាហារលំដាប់ពិភពលោកផ្សេងៗជាច្រើនទៀត ដែលបច្ចុប្បន្ននេះសរុបទាំងអស់មានជិត១០០ហាង រួមមាន ម៉ាកទិញសិទ្ធិផ្តាច់មុខដឹ ភីហ្សា ខមផេនី, ហាងការ៉េមសាន់ដេស្វិនសិន, ហាងកាហ្វេដឹ ខូហ្វី ក្លឹប, ភោជនីយដ្ឋានបាប៊ីឃ្យូ ផ្លាហ្សា, ហាងនំដូហ្វណាត់គ្រីសស្ពី គ្រីមដែលម្ហូបអាហារពីម៉ាកទាំងអស់នេះត្រូវបានដឹកជូនអតិថិជនដោយក្រុមសេវាដឹកជូនដល់ផ្ទះហាំងគ្រីអាប់ HungryApp ដែលអតិថិជនអាចទូរស័ព្ទកុម្ម៉ង់តាមរយៈ ០២៣៨៨០៨៨០ឬ តាមអាប់ HungryApp ដោយឥតគិតថ្លៃ លឿនក្នុងរយៈពេល៣០នាទី និងមកដល់ក្តៅៗដោយក្រុមហ៊ុនមានប្រអប់រក្សាកម្ដៅ និងប្រអប់រក្សាភាពត្រជាក់របស់ការ៉េម៕