អបអរសាទរ ស្វែងរកឃើញហើយម្ចាស់ជយលាភីទាំង៧ មហោស្រពភាពយន្ដខ្លីចុតុមុខលើកទី ១១

  • 2022-11-29 07:07:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«មហោស្រពភាពយន្តខ្លីចតុមុខ» (CSFF) បានរៀបចំកម្មវិធីបិទមហោស្រពរបស់ខ្លួនកាល ពីល្ងាចថ្ងៃចន្ទ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលសន្និសីទចតុម្មុខ ដោយមានការចូលរួមពីគណៈមេប្រយោគ ដៃគូសហការផ្សេងៗ និងសមិទ្ធករភាពយន្ត ក៏ដូចជាតួសម្តែង វត្តមានបុគ្គលមានឥទ្ធិពលជាច្រើនរូបបង្ហាញវត្តមាន ក្នុងពិធីសម្ពោធ «មហោស្រពភាពយន្តខ្លីចតុមុខ» ២០២២។

លោក ស៊ុំ ស៊ីថែនប្រធានមហោស្រពឆ្នាំនេះបានធ្វើការបូកសរុបចំនួនទស្សនិកជនដែលបានចូលរួម មកមើលភាពយន្តខ្លីៗ នៅសាលចតុម្មុខដែលមហោស្រពបានធ្វើការជ្រើសរើសទាំង៥៥រឿង ចំនួន៤ថ្ងៃដែលមានចំនួន ៥០០ នាក់ និងការផ្សព្វផ្សាយ តាមរយៈបណ្តាញសង្គមដែលទទួល បានការចូលចិត្ត(likes)បន្ថែម ១ ៣៤៩នាក់, អ្នកចាប់អារម្មណ៍ (reaches) ១៦៣ ៧២៧នាក់ គិតពី ថ្ងៃទី០៨ ខែមីនា (ថ្ងៃបើកទទួលរឿងប្រកួត) រហូតដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២។

សម្រាប់ឆ្នាំនេះភាពយន្តខ្លីកម្ពុជាល្អបំផុត បានទៅលើរឿង «សំលេងរាត្រី» ទទួលបានទឹកប្រាក់ ៤លានរៀល · ភាពយន្តខ្លីកម្ពុជាល្អបំផុតឆ្នើមបន្ទាប់ បានទៅលើរឿង «ថ្ងៃរះក្នុងចិត្ត» ទទួលបានទឹកប្រាក់ ២លានរៀល · រង្វាន់ពីទស្សនិកជនដល់ភាពយន្តខ្លីក្នុងស្រុក បានទៅលើរឿង «កញ្ញា អតិថិជន» ទទួលបានទឹកប្រាក់ ១,២លានរៀល · ចំណារលើកទឹកចិត្តពីមេប្រយោគក្នុងស្រុក បានទៅលើរឿង «ពលី» ទទួលបានប័ណ្ណសសើរ · ភាពយន្តខ្លីអន្តរជាតិល្អបំផុត បានទៅលើរឿង «Curupira and the Machine of Destiny» ទទួលបានទឹកប្រាក់ ១,២លានរៀល · រង្វាន់ពីទស្សនិកជនដល់ភាពយន្តខ្លីអន្តរជាតិ បានទៅលើរឿង «Lili Alone» ទទួលបានបណ្ណសសើរ · ចំណារលើកទឹកចិត្តពីមេប្រយោគក្នុងអន្តរជាតិ បានទៅលើរឿង «Domar»

កម្មវិធីមហោស្រពភាពយន្តខ្លីចតុមុខបានបញ្ចប់ទៅដោយជោគជ័យក្រោមការចូលរួមពីបណ្តាសាធារណជនគ្រប់ មជ្ឈដ្ឋាន ជាមួយនឹងទស្សនីយភាពដ៏អស្ចារ្យគឺការបញ្ចាំងនូវភាពយន្តខ្លី «ភាសារបស់ម៉ែ» ដោយលោក ភូ ហង្សបាបទីស្ត និង ភាពយន្តខ្លីល្អបំផុតប្រចាំឆ្នាំ២០២២ គឺរឿង«សំលេងរាត្រី»៕

                                         ​​