ញ៉ាំអីនៅស្លាបព្រា ដែលជាពិព័រណ៍អាហារដ៏ធំជាងគេនៅកម្ពុជា!

  • 2022-12-09 15:25:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នំពេញ - ខែមីនា ទី២៧ ឆ្នាំ២០១៩៖ ស្លាបព្រា,ពិព័រណ៍ដ៏ធំបំផុត​នៅកម្ពុជា បានត្រឡប់មកវិញហើយជាមួយការចូលរួមដោយសេរី នៅពហុកីឡាដ្ឋានជាតិអូឡាំពិច នៅថ្ងៃទី១០ និងទី១១ ចាប់ពីម៉ោង ៤ល្ងាចរហូតដល់ម៉ោង ៨យប់។

ឆ្នាំនេះយើងមានម្ចាស់ឧបត្ថមធំពីធនាគារធំ និងនាំមុខគេមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា -Phillip Bank ដែលជាម្ចាស់ឧបត្ថម្ភធំ និងបានផ្តល់ជាគូប៉ុងដែលមានតម្លៃស្មើ ៤ដុល្លារ រាល់ការបើកគណនីជាមួយធនាគារ Phillip នៅក្នុងកម្មពីធីពិព័រណ៍តែម្តង លើសពីនេះនៅមានកាដូអនុស្សាវរីយ៍ និងរង្វាន់ជាច្រើនទៀតផងដែរ។

«ពួកយើងមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងដែលបានចូលរួមនៅក្នុងព្រឹត្តិការណ៍ពិពណ៍សហគមន៍ដ៏ធំនៅក្នុងឆ្នាំនេះ ដែលយើងបានផ្តល់ជូនជាមួយគូប៉ុងដែលមានតម្លៃស្មើទឹកប្រាក់ និងរង្វាន់ជាច្រើន សម្រាប់ការចុះឈ្មោះ បើកបញ្ជីគណនី!»។ នេះជា​អនុសាសន៍របស់លោកនាយក Vincent Yap នៃ ebanking។

វាជាការផ្តល់ជូនសម្រាប់អ្នកមកដល់មុន បានមុន និងលើសពីនេះទៅទៀតនោះយើងបានធ្វើការព្រមព្រៀងជាមួយក្រុមការងារទទួលបន្ទុរៀបចំនៃពិពណ៍ស្លាព្រានេះ “The Idea Consultancy” សម្រាប់ការបន្តផ្តល់ជូននេះជាបន្តទៅទៀតសម្រាប់អតិថជនដែលចូលចិត្តញុាំ នៅរាជធានីភ្នំពេញ នៅក្នុងឱកាសពិសេសៗ និងបន្តផ្តល់ជូនបន្ទាប់ពីពិពណ៍បញ្ចប់​នៅ​ចុង​សប្តាហ៍​នេះ​ក៏ដោយ។

ឆ្នាំនេះពិព័រណ៍របស់យើងបានផ្តល់ជម្រើសអាហារចម្រុះមុខច្រើនជាងមុន រួមទាំងកម្មវិធីកម្សាន្ត​តសប្បាយៗជាច្រើនផេ្សងទៀត ដែលជាទីពេញចិត្តរបស់អ្នកចូលចិត្តការដើរហូប ដើរលេង និងសម្រាប់គ្រប់ក្រុមគ្រួសារចូលរួមបានយ៉ាងសប្បាយផងដែរ។

ឆ្នាំនេះ​ក៏​នឹងមានកម្មវិធីដ៏ពិសេសមួយដែលមិនធ្លាប់មានពីមុនមក នោះគឺការចាប់មីដែលហូរចុះមកតាមបំពង់​ឬស្សី សម្រាប់ក្រុមអ្នកចូលចិត្តញុាំអាហារប្លែកៗទៀតផង!!..នៅមានការប្រកួតញ៉ាំអាហាររកអ្នកខ្លាំង ក៏ដូចជាមានការឡើងជញ្ជាំងវិមាន ដែលនាំមកជូនដោយ Fly PhomPenh។

លើសពីនេះទៅទៀតមានការតាំងលក់ប្រមាណ ១៥០ស្តង់អាហារចម្រុះ មានទាំងអាហារបែបខ្មែរ ថៃ កូរ៉េ អឺរ៉ុប អាហារសម្រន់ ភេសជ្ជៈ និងបង្អែមជាច្រើនពីហាងអាហារដែលកំពុងពេញនិយម និងជាច្រើនទៀតដែលមិនទាន់មានលក់ជាផ្លូវការនៅឡើយ ដូចជា Dip! Cambodia ជាដើម។

«សូមអញ្ញើញចូលរួមដោយរីករាយនៅក្នុងពិព័រណ៍នេះ ឱ្យដូចពេលលោកអ្នកទៅលេងផ្ទះមិត្តភក្តិជាទីស្រលាញ់ ដោយគ្រាន់តែទៅសប្បាយ និងលម្ហែកាយ អ៊ីចឹងដែរ» នេះជា​សាររបស់លោក Galeno Chua ស្ថាបនិកនៃ The Idea Consultancy Col.,Ltd និង​ពិព័រណ៍​ស្លាព្រា។

លោក​បានបន្ត​ទៀត​ថា៖ «នៅក្នុងឆ្នាំនេះយើងទាំងអស់គ្នាបានឆ្លងកាត់មកជាច្រើនរសជាតិ ដូជនេះហើយយើងទាំងអស់គ្នាគ្រាន់តែមានបំណងបង្កើតបរិយាកាសមួយដែល មានផាសុខភាព ជាមួយទីតាំងសុវត្ថិភាព ដល់គ្រប់គ្នាដើម្បីអាចទម្លាប់​គ្រប់យ៉ាងចុះ ហើយរីករាយជាមួយមនុស្សជាទីស្រលាញ់ រាប់អាន ជុំវិញអាហារជាច្រើនមុខចម្រុះបរិយាកាសទាំងអស់គ្នា»។

លោក​បាន​លើកឡើង​ទៀត​ថា៖ «អ្វីដែលយើងខ្ញុំសុំពីអ្នកទាំងអស់គ្នាវិញ គឺមានតែការចូលរួមដោយ​ក្តីស្រលាញ់ ការយោគយល់គ្នា និងជាពិសេសទៅកាន់អ្នកលក់ដ៏មមាញឹករបស់យើងដែលនឹងព្យាយាមខិតខំប្រឹងប្រែងរបស់ពួកគេសម្រាប់អ្នកចូលរួមទាំងអស់គ្នាផងដែរ។ ហើយយើងក៏មិនអាចភ្លេចបាននូវការចូលរួមពីប្អូនស្ម័គ្រចិត្តក្នុងព្រឹត្តិការណ៍នេះផងដែរ។ យើងជឿជាក់ថាពិភពលោកយើងត្រូវការការចូលរួមដោយមានការយោគយល់ ព្រមទាំងក្តីស្រលាញ់ជាច្រើន ដើម្បីបង្កើតបានសន្តិភាពសម្រាប់ទាំងអស់គ្នា»។

ស្លាបព្រាគឺជាព្រឹត្តិការណ៍ពិព័រណ៍អាហារដ៏ធំបំផុតដែលបង្កើតឡើងដើម្បីចូលរួមអបអរដល់ការញ៉ាំបែបសេរី ចេញពីចិត្ត ការចូលចិត្តញុាំ តេស្តសាកល្បងដើម្បីបង្កើតបទពិសោធន៍ថ្មីៗ ដែលមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង។

ខណៈពេលនេះដែលកំពុងធ្វើការវិភាគលើមតិ សន្ទនា និងស្រាវជ្រាវលើបញ្ហានានាដែលផ្នែកអាជីវកម្ម និងសហគមន៍កំពុងជួបប្រទះ ដូចជាការសន្ទនាអំពីបរិស្ថាន ការទប់ស្កត់ការចម្លងរោគ ការស្វែងយល់ពីគ្នា និងការយោគយលនៅក្នុងវិស័យផលិតផលកសិកម្មម្ហូបអាហារសម្រាប់ការនាំចេញផងដែរ។

ពិព័រណ៍ស្លាព្រា ២០២២ បានទទួលការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ស្ថាប័នរដ្ឋ និងក្រៅរាជរដ្ឋាភិបាលជាច្រើន ដូចជាក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិក Volunteer Nation និង UYFC និងដំណើរការដោយដៃគូសាជីវកម្មដូចជា Philip Bank, Nham 24, Speedster, Fly Phnom Penh, UNIDO, dip! ប្រទេសកម្ពុជា និងរៀបចំដោយ The Idea Consultancy ដែលជាទីប្រឹក្សាផ្នែករចនាសង្គមកម្ពុជា និងភ្នាក់ងារដែលសាខាចូលទៅក្នុងសេវាកម្មនិរន្តរភាព។