ត្រៀមអាវរងា! ចាប់ពីថ្ងៃទី២៥-៣១ ខែមករានេះ អាកាសធាតុនឹងចុះត្រជាក់ ដល់១៥អង្សារ

  • 2023-01-24 03:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងធនធានទឹកនិងឧតុនិយម នៅថ្ងៃទី២៤ ខែមករានេះ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស ព្រះរាជាណាចក្រកម្ពុជាបន្តទទួលឥទ្ធិពលពីទ្រនុងនៃសម្ពាធ ខ្ពស់ (ចិន) និងខ្យល់មូសុងឦសាន្តបក់ក្នុងល្បឿនពីមធ្យមទៅខ្លាំង ។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖

១. តំបន់ទំនាបកណ្តាល

  • សីតុណ្ហភាពអប្បបរមា មានពី ១៨-២២ °C

  • សីតុណ្ហភាពអតិបរមា មានពី ២៨-៣៣ °C

  • អាកាសធាតុអាចចុះត្រជាក់ក្នុងកម្រិតមធ្យម ។

២. តំបន់ខ្ពង់រាប

  • សីតុណ្ហភាពអប្បបរមា មានពី ១៥-២០ °C

  • សីតុណ្ហភាពអតិបរមា មានពី ២៨- ៣១ °C

  • ធាតុអាកាសអាចចុះត្រជាក់ពីមធ្យមទៅខ្លាំង។ ជាពិសេសខេត្តរតនៈគិរី មណ្ឌលគិរី ព្រះវិហារ និង ឧត្ដរមានជ័យ សីតុណ្ហភាពអប្បបរមា អាចធ្លាក់ចុះមកនៅ ១៥-១៧°C នៅពេលព្រឹកនិងនៅពេលយប់ ។

៣. តំបន់មាត់សមុទ្រ

  • សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C

  • សីតុណ្ហភាពអតិបរមា មានពី ៣០-៣៣ °C

  • នឹងអាចមានខ្យល់បក់បោក លាយឡំ និងរលកសមុទ្រខ្ពស់ ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៍មាន និងបន្តបង្កើនការប្រុងប្រយ័ត្ន ចំពោះស្ថានភាពចុះត្រជាក់ ៕

អត្ថបទដោយ៖ ស៊ូ អីន

អត្ថបទថ្មី