យូរៗចេញ Live ម្ដង Jungkook ទម្លាយការពិតមួយអស់ដៃពី ការពិតនៃរូបសាក់យ៉ាងលម្អិត

  • 2023-02-02 03:14:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រង់ចាំអស់រយៈពេលជាយូរ Jungkook (BTS) បានវិលត្រឡប់មកពិភព Weverse វិញ ដោយ Live ជជែកលេងជាមួយនឹង​អ្នកគាំទ្រ ថែម​ទាំងទម្លាយការពិតមួយចំនួនពីខ្លួនលោកផងដែរ សម្រាប់អ្នកគាំទ្រ​ដែល​ទន្ទឹងផ្លូវជា​ច្រើនខែ។

នៅថ្ងៃទី ០២ ខែកុម្ភៈ ARMY ជាច្រើននាក់នៅជុំវិញពិភពលោកមានការភ្ញាក់ផ្អើលជា​ខ្លាំង​ នៅពេល​ឃើញ សារពី Weverse លោតឡើង «តុក តុក» ចេញពីសមាជិកក្មេងជាងគេរបស់ BTS គឺ Jungkook

ភ្លាមៗបន្ទាប់ពីដាស់ ARMY ហើយ Jungkook មិនបង្អង់យូរក៏ចាប់បើកកាមេរ៉ា Live តែម្ដង ធ្វើឲ្យអ្នកគាំទ្ររំភើបរកពាក្យអ្វី​និយាយមិនបាន។ អ្វីដែលគួរចាប់អារម្មណ៍ការ Live នេះពិតជាល្មើសនឹងបទបញ្ជារបស់ក្រុមហ៊ុន ដោយសារលោក Live ដោយមិនបានជូនដំណឹងទៅថ្នាក់លើទេ។ អ្វីគ្រប់យ៉ាង​ដែលធ្វើនេះ ក៏ព្រោះ​លោកកើតចិត្តនឹក​អ្នកគាំទ្រ​ពន់ពេក។

អំឡុងពេល​ជជែក​លេងជាច្រើន​ប្រធានបទជាមួយនឹង​ក្រុមអ្នកគាំទ្រទូទាំងពិភពលោក Jungkook ក៏បាន​បង្ហើបពីការពិតមួយចំនួនចេញពីស្នាមសាក់របស់ខ្លួនដែរ ពិសេស​រូបនាឡិកា ដែលភ្ជាប់ជាមួយនឹង​ម៉ៃក្រូ និងខ្សែច្រវាក់។

សាមីខ្លូន​បាន​បញ្ជាក់ថា រូបនេះ​ជាការបង្កប់ន័យ​នៃក្ដីស្រឡាញ់ជាមួយនឹង​តន្ត្រី និងដើមកំណើត។ Jungkook ថា៖ «នាឡិកានេះ! ឃើញនាឡិកាទេ? នាឡិកានេះ​បង្ហាញពីម៉ោងពេលដែរខ្ញុំកើត! បើអ្នកឃើញនេះ គឺខ្ញុំកើតខ្ទង់ម៉ោង ៣...៣:២៥នាទី? ២៣នាទី? ហ្នឹងហើយ ខ្ញុំកើតពេល​ហ្នឹង»។

វាជាឱកាសល្អបំផុតសម្រាប់អ្នកគាំទ្រ ដើម្បីងាយស្រួលក្នុងការកំណត់ការពិតបន្ថែមពី Jungkook។ ស្របពេលគ្រប់គ្នា​ដឹង​ពីសញ្ញា Sun និង Moon របស់លោកហើយ ដូច្នេះ​លទ្ធផលបញ្ជាក់ពីតារានិកររបស់លោកក៏បង្ហាញកាន់តែច្បាស់៖

- Sun ក្នុង Virgo

- Moon ក្នុង Leo

- Rising ក្នុង Leo

- Mercury ក្នុង Virgo

- Venus ក្នុង Libra

- Mars ក្នុង Scorpio

អ្នកដែលមាន Sun (ព្រះអាទិត្យ) នៅ Virgo ត្រូវបានគេស្គាល់ថាជាមនុស្សសុភាពរាបសារ និងលម្អិត ច្បាស់លាស់។ Moon និង Rising ក្នុង Leo ត្រូវ​បាន​គេកំណត់ថា ជា​អ្នក​ដែល​មាន​តម្រូវ​ការ​ពី​កំណើត​ សម្រាប់​ចំណង់​ចំណូល​ចិត្ត ភាព​សប្បាយ​រីក​រាយ និង​ការ​បញ្ចេញ​មតិ​ដោយ​ខ្លួន​ឯង​ប្រកបដោយ​ការ​ច្នៃ​ប្រឌិតខ្ពស់​ក្នុង​ជីវិត។ ចរិត​ទាំងនេះ គឺពិតជា​សម​នឹង​បុគ្គលិក​លក្ខណៈ​របស់ Jungkook យ៉ាង​ល្អឥតខ្ចោះ។

អ្នកដែលមាន Mercury នៅ Virgo ត្រូវបានគេដឹងថាមានភាពប៉ិនប្រសប់ (ចំណាប់) រហ័សរហួន ដោយមានគំនិតវាងវៃ ដំណើរការព័ត៌មានបានរហ័ស ចំណែក Venus នៅក្នុង Libra មានន័យថាមនុស្សម្នាក់មានភាពឆ្លាតវៃ និងពូកែលេងសើច ហើយបើមានស្នេហាវិញ គេជាមនុស្សដែលសែនរ៉ូមែនទិចបំផុត។

ចុងក្រោយ សម្រាប់អ្នកដែល​កើតមកជាមួយនឹង Mars ក្នុង Scorpio ជាទូទៅជាមនុស្សដែលចូលចិត្តសាកល្បង ឬ Challenge ខ្លួនឯង ដើម្បីឲ្យកាន់តែអស្ចារ្យតាមដែលអាចធ្វើបាន។ គេជា​អ្នកដែល​មាន​ការតស៊ូ អំណត់ និងមានមហិច្ឆតាខ្ពស់ណាស់៕

អត្ថបទ៖ ធារី

អត្ថបទថ្មី