ធ្លាប់តែជាខែក្តៅ! តែក្រសួងថាប៉ុន្មានថ្ងៃនេះ នឹងចុះត្រជាក់ដល់ ២០អង្សារ
- 2023-02-21 02:11:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្លាប់តែជាខែក្តៅ! តែក្រសួងថាប៉ុន្មានថ្ងៃនេះ នឹងចុះត្រជាក់ដល់ ២០អង្សារ
ចន្លោះមិនឃើញ
ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសឱ្យដឹងនៅព្រឹកនេះតាមរយៈសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី២២ ដល់ ២៨ កុម្ភៈថា កម្ពុជា ទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសានក្នុងកម្រិតពីខ្សោយទៅមធ្យម។
ស្ថានភាពបែបនេះ នឹងធ្វើឱ្យតំបន់ទំនាបកណ្តាល និងតំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមា ដល់ ២០អង្សារសេ ខណៈតំបន់ខ្ពង់រាប អាចធ្លាក់ចុះដល់ ១៩អង្សារសេ។ ជាមួយគ្នានេះ វាក៏នឹងអាចមានភ្លៀងធ្លាក់តិចតួចផងដែរ។
ដោយឡែកនៅថ្ងៃទី២៦-២៧ ខែកុម្ភៈ សីតុណ្ហភាពអប្បបរមាអាចចុះត្រជាក់បន្ថែមក្នុងចន្លោះពី ២-៣អង្សារសេនៅវេលាព្រឹក និងយប់៕