ឆ្នេរខ្សាច់កោះប៉ែន ទីកម្សាន្ត​ដ៏ពេញនិយម​បំផុត​ប្រចាំកំពង់ចាម ​មិនឆ្ងាយប៉ុន្មានពីភ្នំពេញ

  • 2023-03-07 10:10:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រមណីយដ្ឋាន​ឆ្នេរខ្សាច់​កោះបែ៉ន ដែល​ស្ថិតក្នុងទឹកដីខេត្តកំពង់ចាម ត្រូវបាន​អភិវឌ្ឍក្លាយជាតំបន់ទេសចរណ៍​ដែលកាន់តែគួរឱ្យទាក់ទាញបំផុត ក្នុងរយៈពេល​ប៉ុន្មានឆ្នាំ​ចុងក្រោយនេះ ជាពិសេស​គឺក្រោយពេលមានស្ពានបេតុង។

​រមណីយដ្ឋាន​ធម្មជាតិនេះ មានចម្ងាយប្រហែលតែ ១៣០គីឡូម៉ែត្រប៉ុណ្ណោះ ពីរាជធានីភ្នំពេញ ដែល​ងាយស្រួលធ្វើដំណើរ​ទៅមក​វិលល្ងាច។ សម្រាប់ការធ្វើដំណើរដើម្បីទៅដល់ទីតាំងនៃរមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន ភ្ញៀវទេសចរមានភាពងាយស្រួល ពីព្រោះមិនមានការធ្វើដំណើរថ្មើរជើង និងធ្វើដំណើរឆ្លងទឹក រឺក៏ជិះទូកឡើយ ពោលគឺ​អាចបើក​បររថយន្ត​ឆ្លងកាត់​ស្ពានបេតុងតែម្តង​ ដែលបានសម្ពោធ​កាលពីឆ្នាំ​២០១៨។

សម្រាប់​ចំណុច​សំខាន់ៗ ក៏ដូចជា​ភាពទាក់ទាញ​នៃរមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន​ដែលអាច​ដក់​ជាប់ក្នុងអារម្មណ៍​ភ្ញៀវទេសចរ​មាន​ដូចជា៖ ម្ហូប, លេងទឹកឬហែលទឹក, ជិះទូក, គយគន់ ថ្ងៃលិច, ទស្សនាឆ្នេរខ្សាច់, ជិះទាទឹក និងចំណុចផ្សេងៗទៀត។

ឆ្នេរកោះប៉ែន ជាតំបន់កម្សាន្ត​ដែលសម្បូរ​ទៅដោយ​បរិយាកាសបរិសុទ្ធ​ឆ្នេរខ្សាច់​ពណ៌ស​ដ៏វែង​ស្រស់ស្អាត ជាមួយនឹង​ស្ពានធ្វើ​ឈើឫស្សី ដ៏ស្រស់​ត្រកាល សំរាប់ភ្ញៀវទេសចរ​ជាតិ និងអន្តរជាតិ។

ចំពោះ ចំណតរថយន្តវិញភ្ញៀវទេសចរអាចធ្វើការចតដោយផ្ទាល់នៅរមណីយដ្ឋានបានថែមទៀត ផង។ សម្រាប់កន្លែងអង្គុយលំហែរកាយវិញ រមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន គឺមានខ្យូស អង្គុយ ឬ​ក៏តូបអង្គុយជាច្រើនសម្រាប់ភ្ញៀវទេសចរហើយក៏មានសេវាកម្មទទួលកម្មង់អាហារ ផ្ទាល់ពីទីនោះផងដែរ៕

អត្ថបទ៖ សំភី