ល្អ​ណាស់ ភ្ញៀវទេសចរនៅតែអាចបន្តប្រើ WiFi សាធារណ:ឥតគិតថ្លៃ ទោះ​ចប់​ព្រឹត្តការណ៍អង្គរសង្ក្រាន្ត!

  • 2023-04-19 08:49:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខេត្តសៀមរាប បាន​ដាក់​ឲ្យ​ដំណើរ​ការ​ប្រព័ន្ធ​អ៊ីនធឺណិត​សម្រាប់​ភ្ញៀវ​ទេសចរ​អាច​ភ្ជាប់​ប្រើ​ប្រាស់​ដោយ​ឥត​គិត​ថ្លៃ​ក្នុង​អំឡុង​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​កន្លង​មក។ តែ​យ៉ាង​នេះ​តាម​ការ​ជូន​ដំណឹង​ជា​ថ្មី ភ្ញៀវ​ទេសចរ​នៅ​តែ​អាច​ភ្ជាប់​ប្រើ​ប្រាស់​បាន​ទោះ​បុណ្យ​ប្រពៃណី​ដ៏​ធំ​នេះ​បាន​ចប់​ទៅ​ហើយ​ក្ដី។

ក្រសួង​ប្រៃសណីយ និង​ទូរគមនាគមន៍ បាន​ជូន​ដំណឹង​នេះ ដោយមើលឃើញពីតម្រូវការនៃការប្រើប្រាស់អ៊ីនធឺណិតរបស់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិនៅខេត្តសៀមរាប។ ពិសេស​គឺការសាទរពីសាធារណជនចំពោះ WiFi សាធារណ:​ដែល​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​កន្លង​មក។

ដូច្នេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ដោយ​សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា​ បាន​សម្រេច​បន្តផ្តល់ជូនការប្រើប្រាស់សេវាអ៊ីនធឺណិតល្បឿនលឿនដោយឥតគិតថ្លៃ ក្រោយព្រឹត្តការណ៍អង្គរសង្ក្រាន្តបានបញ្ចប់ដោយជោគជ័យ។

ដើម្បី​ភ្ជាប់​ប្រើ​ប្រាស់​បាន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ត្រូវ​ស្វែងរកទីតាំង​ WiFi សាធារណៈ ទាំង ១៦ តាមតំណភ្ជាប់​ ឬ​ស្កេន QR Code ក្នុងរូបខាងក្រោម ឬផ្ទាំងបង្ហាញនៅតាមទីតាំងជាក់ស្តែង ដែលបានកំណត់ ដើម្បីភ្ជាប់ WiFi ជា​ការ​ស្រេច៕

អត្ថបទ៖ ទារិកា