Jeon Somi ថា មុនចូល THE BLACK LABEL ធ្លាប់ទៅរកគ្រូទាយ ឲ្យជួយមើលរាសីទៀត

  • 2023-08-09 03:19:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ Jeon Somi បានវិលមកវិញ ផ្សព្វផ្សាយអាល់ប៊ុមតូចថ្មីមានឈ្មោះថា «Game Plan» ហើយក្រោយបទចម្រៀងចេញផ្សាយនាង​ត្រូវមមាញឹកក្នុងការចូលរួមកម្មវិធីជា​ច្រើន ក្នុងនោះក៏រួមមាន កម្មវិធី YouTube របស់ Jo Hyun Ah គឺ Thursday Night ផងដែរ។

នៅពេលដែលក្រុម I.O.I ត្រូវបានរំសាយនៅឆ្នាំ ២០១៧ គ្រប់គ្នាបានសម្លឹងមើលការវិវត្តរបស់សមាជិកទាំងអស់ ថាតើពួកគេនឹងធ្វើអ្វីបន្ទាប់ទៀត ដោយក្នុងនោះក៏រួមទាំង Maknae Somi ដែរ។

ជាក់ស្ដែង ក្នុងឆ្នាំ ២០១៨ Somi បានចាកចេញពីផលិតកម្ម JYP ជាកន្លែងដែលនាងធ្លាប់ជាហ្វឹកហាត់ ហើយបានប្រើសមត្ថភាពដែលខ្លួន​មាន​ស្វែង​រកភាពជោគជ័យ​នៅកន្លែង​ថ្មី។

ក្នុងឆ្នាំដដែលនោះ នាងបានចូលជ្រកក្រោមផលិតកម្ម THE BLACK LABEL ដែលជាសាខាផលិតកម្ម YG ហើយបានបង្ហាញខ្លួនជាផ្លូវការក្នុងនាមជាតារាទោលនៅថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០១៩។

មុនពេលស្វែងរក និងចុះហត្ថលេខាជាមួយ Label មួយនេះ Somi បាននិយាយប្រាប់ Jo Hyun Ah ក្នុងកម្មវិធីខាងលើថា នាងបានទៅជួបគ្រូទាយដែលទាយថានាងនឹងចុះហត្ថលេខាជាមួយក្រុមហ៊ុនដែលស័ក្តិសមមួយ ដែលដូចទៅនឹងអ្វីដែល THE BLACK LABEL មានណាស់។

គ្រូទាយបានប្រាប់នាងថា នាងនឹងរកបានក្រុមហ៊ុនដែលមិនមែនជាក្រុមហ៊ុនកូរ៉េ ឬក្រុមហ៊ុនបរទេសទេ។ ជំនួសមកវិញ ពួកគេបានស្នើថាក្រុមហ៊ុនដែលនៅចន្លោះ "រវាងក្រុមហ៊ុន ២ នោះ (បែបកូរ៉េ និងបរទេស)" នឹងក្លាយជាជម្រើសដ៏ល្អសម្រាប់នាង។

ក្រោយមកនាងបានទៅ THE BLACK LABEL ហើយដឹងថាក្រុមហ៊ុននេះសម ពិតជាត្រូវនឹងអ្វីដែលគ្រូទាយ និយាយណាស់ ហើយធ្វើឱ្យនាងចាប់អារម្មណ៍ខ្លាំង។

Somi បាននិយាយថា BLACK LABEL ជាកន្លែងដែលស្ថិតនៅចន្លោះ រវាងក្រុមហ៊ុនកូរ៉េ និងក្រុមហ៊ុនបរទេស ដែលត្រូវនឹងអ្វីដែលគ្រូទាយបានទស្សន៍ទាយ ដូច្នេះហើយនាងមិនបង្អង់ក្នុងការចាប់ឱកាសនោះឡើយ។

ក្រោយពីគិតគូរច្បាស់ Somi ក៏សម្រេចចុះហត្ថលេខា ជាមួយក្រុមហ៊ុន ហើយក៏បបង្កើតប្រវត្តិសាស្ត្រការងារ និងសាងស្នាដៃជាច្រើនរហូតមកដល់ពេលនេះ៕

ប្រភព៖ Koreaboo   អត្ថបទ៖ ធារី

អត្ថបទថ្មី