Dani Carvajal នឹង​អវត្តមាន​ជួយ​ Real Madrid រហូត​ដល់​ដាច់​ឆ្នាំ​២០២៤​

  • 2023-12-04 12:27:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែការពារ​ Dani Carvajal នឹង​អវត្តមាន​ជួយ​ក្លឹប​ Real Madrid ក្នុង​ការ​ប្រកួត​តូច​ធំ​រហូត​ដល់​ឆ្នាំ​២០២៤​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Fabrizio Romano នៅ​ក្នុង​ថ្ងៃ​នេះ​។

នៅ​ខណៈ​នេះ​ Carvajal កំពុង​រង​របួស​សាច់ដុំ​កំភួន​ជើង​ ដែល​តម្រូវ​ឲ្យ​សម្រាក​ព្យាបាល​រហូត​ទៅ​ដល់​៣-​៤សប្ដាហ៍​។

ខ្សែការពារ​វ័យ​៣១ឆ្នាំ​រូប​នេះ​ ចង់​ត្រលប់​មក​ប្រកួត​វិញ​ឲ្យ​ទាន់​នឹង​ប្រកួត​ Spanish Super Cup នៅ​ថ្ងៃ​ទី​១១ ខែ​មករា​ ឆ្នាំ​២០២៤ ដោយ​ Real Madrid នឹង​ប្រកួត​តទល់នឹង​ Atletico Madrid៕

អត្ថបទ៖ សេរី មង្គល

អត្ថបទពេញនិយម