Xavi ឆ្លើយ​បែប​នេះ​ នៅ​ពេល​សួរ​ Joao Felix ចាកចេញ​ ឬ​បន្ត​នៅ​ Barca ក្នុង​ឆ្នាំ​២០២៤

  • 2023-12-04 12:50:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Xavi គ្រូបង្គោល​ក្លឹប​ Barcelona បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​នៅ​ពេល​ថ្មី​ៗ​នេះ​ទាក់ទង​នឹង​អនាគត​របស់​ខ្សែប្រយុទ្ធ​ Joao Felix ចាកចេញ​ឬ​ក៏​នៅ​បន្ត​ជា​មួយ​ក្លឹប​លោក​នៅ​ក្នុង​ឆ្នាំ​២០២៤។

Xavi បាន​និយាយ​ថា​៖" Joao Felix ចាកចេញ​ឬ​បន្ត​នៅ​ឆ្នាំ​២០២៤ ជា​មួយ​ Barcelona? ខ្ញុំ​គិត​ថា​អ្នក​គួរ​តែ​សួរ​ក្រុមប្រឹក្សាភិបាល​ក្លឹប​យើង​។ ខ្ញុំ​ពេញ​ចិត្ត​ជា​មួយ​គេ​មែន​ទែន​។ គេ​ជា​កំពូល​កីឡាករ​ ត្រឹម​ត្រូវ​ និង​កំប្លែង​ច្រើន​។ និយាយ​ទៅ​ ខ្ញុំ​ពេញ​ចិត្ត​បើ​មាន​គេ​នៅ​ជា​មួយ​ក្រុម​យើង​ "។

លោក​បន្ត​ថា​៖" ខ្ញុំ​ឃើញ​គេ​ពេញ​ចិត្ត​នឹង​នៅ​ទី​នេះ​ ហើយ​គេ​មាន​ការ​ប្រកួត​ប្រជែង​ខ្ពស់​ "។

Joao Felix ជា​កីឡាករ​ខ្ចី​ជើង​ពី​ក្លឹប​ Atletico Madrid ដោយ​បញ្ចប់​កុងត្រា​ខ្ចី​ជើង​នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៤​ខាង​មុខ​៕

ប្រភព៖ Fabrizio Romano

អត្ថបទ៖ សេរី មង្គល

អត្ថបទពេញនិយម