Ten Hag មិនស្ដាយក្រោយឡើយទាក់ទិននឹងរឿង Sancho
- 2023-12-08 11:21:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ten Hag មិនស្ដាយក្រោយឡើយទាក់ទិននឹងរឿង Sancho
ចន្លោះមិនឃើញ
អ្នកចាត់ការក្លឹប Manchester United លោក Erik Ten Hag មិនស្ដាយឡើយទាក់ទងនឹងសេចក្ដីសម្រេចចិត្តរបស់លោកលើរឿងទាក់ទងនឹងកីឡាករ Jadon Sancho។
លោក Ten Hag ថា លោកមិនស្ដាយក្រោយឡើយ ហើយទោះមានពេលត្រលប់ថយក្រោយ ក៏លោកនៅតែប្រកាន់ខ្ជាប់ជំហររបស់លោកលើសកម្មភាពរបស់ Sancho។
Sancho មិនបានចូលលេងឲ្យ Man Utd តាំងពីដើមខែកញ្ញាមក។ ជាង ៣ ខែហើយ ដែលកីឡាករអង់គ្លេសវ័យ ២៣ ឆ្នាំរូបនេះ មិនបានជួយក្រុម។
ដើមទងទាក់ទងនឹងរឿងមិនបានចូលលេងនេះ គឺដោយសារមានការទាស់ទែងពាក្យសម្ដីរវាងលោក Ten Hag និង Sancho ហើយមកទល់ពេលនេះ ការសម្របសម្រួលគ្នាមិនទាន់អាចសម្រេចបាន។
ពាក្យចចាមអារ៉ាមមួយចំនួនលើកឡើងថា Ten Hag និង Sancho មិនអាចសម្រួលគ្នាបានឡើយ។ ដូច្នេះក្នុងទីផ្សារដោះដូរកីឡាករនៅខែក្រោយ Sancho អាចនឹងចេញពីក្លឹបបិសាចក្រហម។
Sancho បានមកចូលរួមជាមួយបិសាចក្រហមកាលពីខែកក្កដា ឆ្នាំ២០២១ កន្លងទៅក្នុងតម្លៃផ្ទេរប្រមាណជាង ៧០ លានផោន។ គិតមកទល់ពេលនេះ ខ្សែស្លាបរូបនេះលេងបាន ៨២ ប្រកួត និងស៊ុតចូល ១២ គ្រាប់៕