រឿង ៣ យ៉ាង ធ្លាប់តែឃើញពីមុន ឥឡូវលែងមានទៀតហើយក្នុងពិភព K-Pop

  • 2025-01-03 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅក្នុងពិភព K-Pop មានរឿងជាច្រើនដែលបាន​ផ្លាស់ប្ដូរនៅច្រើនឆ្នាំកន្លងមក​នេះ។ ស្របពេលសន្ទុះប្រជាប្រិយភាព​ហក់ឡើងខ្លាំង Trending ក៏មាន​ការ​ប្រែប្រួលពីមួយជំនាន់ទៅមួយជំនាន់។ ទោះជាយ៉ាងណា អ្នកគាំទ្រ​នៅតែនឹកស្រណោះពីអតីត​ដ៏ស្រស់បំព្រង ដែល​កើតឡើងក្នុងពិភព K-Pop ប៉ុន្តែមកដល់សម័យបច្ចុប្បន្នរឿងទាំងនោះ​បាន​ផ្លាស់ប្ដូរអស់ហើយ៖

១. វីដេអូហាត់រាំ បែបសាមញ្ញៗ

កាល​ពី​ឆ្នាំ​មុនៗ វីដេអូ​ហាត់​រាំ​មានការចាប់អារម្មណ៍ខ្លាំង ដោយសារបង្ហាញ​ពីភាពពិត មិនបាច់រៀបចំតុបតែងច្រើន។ អ្នកគាំទ្រជក់ចិត្តស្រាប់​ទៅហើយនឹង​ការបង្ហាញ​ក្បាច់រាំផ្ទាល់ប៉ុន្តែបើកបូករួមទាំងសំឡេង​ស្បែកជើង និង​បាស់បុកផ្ទាល់ៗ នោះគ្រប់គ្នា​កាន់តែពេញចិត្ត និងចាត់​ទុក​ការ​ហាត់​រាំ​បែប​នេះ​ជា​វីដេអូ​សប្បាយៗ។

ក្រោយមក វីដេអូហាត់រាំបានក្លាយជា ល្បោយបន្ថែមមួយបន្ថែមទៀត ដែលបង្ហាញពីមុំកាមេរ៉ាផ្សេងៗគ្នា ដែលត្រូវបាន​រៀបចំយ៉ាងល្អិតល្អន់ប្រហាក់ប្រហែលទៅនឹង MV ទៅហើយ។

​ **២. តារាចំណូលថ្មី (Rookie) តែមើលទៅដូចតារាចូលរាប់ឆ្នាំ** ​

IVE (Debut ឆ្នាំ២០២១)

ពីមុន **K-Pop Rookies** មានភាពរស់រវើកប្លែកពីគេ ដែលធ្វើឲ្យពួកគេមើលទៅចេញមក ដូចមនុស្សថ្មីថ្មោង។ សព្វថ្ងៃនេះ **Rookie** មានការរៀបចំខ្លួនបែបចាស់ទុំ ឬដិតៗតាំងពីបង្ហាញមុខដំបូង ដែលធ្វើឲ្យមានការកាន់តែពិបាកក្នុងការកំណត់សម្គាល់ថាពួកគេថាជាតារាចំណូលថ្មី ឬចូលយូរហើយ?

Girls' Generation (Debut ឆ្នាំ ២០០៧)

ទោះជាយ៉ាងណាក៏ដោយ បើគិតពីតារាចំណូលថ្មីនៅជំនាន់នេះ អ្នកគាំទ្រជាច្រើនជឿថា NewJeans ទទួលបានប្រជាប្រិយភាពជាងគេ សម្រាប់ការនាំយកមកនូវភាពថ្មីស្រឡាងឡើងវិញ ដោយសារតែរូបរាងស្អាតពីធម្មជាតិស្រាប់មិនចាំបាច់តុបតែងច្រើន តាមវ័យរបស់ពួកគេ។

NewJeans (Debut ឆ្នាំ២០២២)

៣. ក្រុមលែងសូវមានសកម្មភាពច្រើនលើ Screen ជាមួយគ្នានដូចមុន

កាលពីមុន ក្នុងអំឡុងពេលកម្មវិធីប្រគល់រង្វាន់ និងកម្មវិធីផ្សេងៗដូចជា Idol Star Athletic Championships ក្រុមផ្សេងៗគ្នាអាចទាក់ទងគ្នាដោយបើកចំហ និងបង្ហាញពីមិត្តភាព ការរាប់អានរបស់ពួកគេរវាងគ្នានឹងគ្នា។ រូបភាពទាំងអស់នេះធ្វើឲ្យអ្នកគាំទ្រកាន់តែមានក្ដីសុខទ្វេដង។ ប៉ុន្តែពេល​នេះ​ អ្វី​ទាំងឡាយនេះ ហាក់ឆ្ងាយពីក្រសែភ្នែកអ្នកគាំទ្រខ្លាំងណាស់៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

ប្រភព៖ Koreaboo   អត្ថបទ៖ ធារី