ដឹងអត់! ភាគច្រើនបញ្ហា ៥យ៉ាងនេះហើយដែលធ្វើឱ្យឡានចេញ Check

  • 2024-04-17 03:14:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមវេបសាយ CarMD បានបង្ហាញស្ថិតិអំពីបញ្ហាភាគច្រើនបំផុតចំនួន៥យ៉ាង ដែលធ្វើឱ្យរថយន្តចេញសញ្ញា Check។ ស្ថិតិនេះ គឺបានមកពីការស្ទង់មតិលើម្ចាស់រថយន្តនៅសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០២០។

បញ្ហា ឬកំហូចភាគច្រើនបំផុត ដែលបណ្តាលឱ្យលោត Check រួមមាន៖

១. សំបុកឃ្មុំ

២. ឌុយស៊ីមុំាង

៣. ប៊ូស៊ី និងម៉ូប៊ីន

៤. Mass Air Flow Sensor

៥. គម្របធុងសាំង ឬបិទមិនជិត។

បញ្ហាទាំងនេះ គឺសុទ្ធតែបណ្តាលឱ្យរថយន្តស៊ីសាំងជាងមុន។ ក្រៅពីនោះ បញ្ហាដែលបណ្តាលលោត Check ក៏រួមមាន ក្លាប៉េទឹក និងលេចចំហេះសាំងផងដែរ។

យ៉ាងណាមិញ ប្រសិន​បើរថយន្តរបស់អ្នកបានចេញសញ្ញា Check លោកអ្នកត្រូវធ្វើការស្កេន​ដើម្បីឱ្យដឹងថា តើវាចេញលេខកូដអ្វីឱ្យប្រាកដ ព្រោះ​មិនមែនឱ្យតែចេញ Check គឺសុទ្ធតែបញ្ហា​ដែលបានរៀបរាប់ខាងលើនេះឡើយ៕

អត្ថបទ៖ សំភី

អត្ថបទពេញនិយម