Pep មិនទាន់សម្រេចអនាគត Joao Cancelo នៅ Man City ទេ
- 2024-04-25 12:39:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Pep មិនទាន់សម្រេចអនាគត Joao Cancelo នៅ Man City ទេ
ចន្លោះមិនឃើញ
លោក Pep Guardiola អ្នកចាត់ការក្លឹប Manchester City បាននិយាយទៅកាន់សារព័ត៌មានកាលពីពេលថ្មីៗនេះថា លោកមិនទាន់សម្រេចយ៉ាងណាទាក់ទងនឹងអនាគតរបស់ ខ្សែការពារ Joao Cancelo នោះទេ ខណៈគេនឹងចប់កុងត្រាខ្ចីជើងទៅឲ្យ Barcelona នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ខាងមុខ។
លោក Pep បាននិយាយថា៖" យើងមិនទាន់សម្រេចយ៉ាងណាទៅនឹងអនាគតរបស់ Joao Cancelo នោះទេ។ យើងនឹងធ្វើការចរចានិយាយគ្នានៅចុងរដូវកាលខាងមុខនេះ "។
បើការចុះផ្សាយកន្លងមកបានឲ្យដឹងថា Cancelo បានបង្ហាញចំណាប់អារម្មណ៍ក្នុងការនៅបន្ត Barca ក្នុងនាមជាកីឡាករពេញសិទ្ធិ ដោយគេបានបង្ហាញតាមសារព័ត៌មានពីចេតនារបស់គេក្នុងនៅបន្តរហូតមក។
រីឯ Man City វិញក៏បានធ្វើការគិតគូរក្នុងការលក់កីឡាករនេះចេញទៅឲ្យ Barca ផងដែរតែមិនទាន់ត្រូវថ្លៃ ដែលធ្វើឲ្យការចរចាត្រូវបានគេដឹងថាបន្តរហូតមកដល់ពេលនេះ។
មកលេងឲ្យ Barca ជាង១រដូវកាលក្នុងលក្ខខ័ណ្ឌខ្ចីជើងនេះ Cancelo បានចូលលេងឲ្យ Barca បាន ៣៦ប្រកួត និងស៊ុតចូល៤គ្រាប់៕