គេគ្រប់គ្នា ផ្តោតលើរថយន្ត EV តែ Toyota វិញ ប្រកាស​ចេញម៉ាស៊ីនចំហេះក្នុងប្រភេទថ្មី

  • 2024-05-29 07:50:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Toyota បាន​ប្រកាស​ចេញ​ម៉ាស៊ីនចំហេះក្នុង គឺ​ម៉ាស៊ីនសាំងប្រភេទថ្មី ផ្ទុយពីបណ្តា​ក្រុមហ៊ុន​នានា​ដែល​កំពុងផ្តោតខ្លាំង​លើ​រថយន្តអគ្គិសនី។ ការបង្ហាញ​ចេញ​ម៉ាស៊ីនរថយន្តថ្មីនេះ ធ្វើឡើងក្នុងសន្និសីទកាសែត​រួមគ្នាជាមួយ​ក្រុមហ៊ុន Mazda និង Subaru កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ​២០២៤។

ម៉ាស៊ីនថ្មីនេះ​ មាន​ទំហំតូចជាងមុន ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់ ហើយការដុតចំហេះរបស់វា​គឺមិនប៉ះពាល់​ដល់បរិស្ថាននោះទេ ពោលគឺ​ប្រៀបដូចជាម៉ាស៊ីនអ៊ីដ្រូសែនដែរ។ នាពេលខាងមុខ ម៉ាស៊ីនចំហេះក្នុងប្រភេទថ្មីនេះ នឹងត្រូវបំពាក់លើ​រថយន្ត Hybrid និង Plug-in ដោយ​វានឹង​ដំណើរការ​ជាមួយ​ម៉ូទ័រអគ្គិសនី។

Toyota បានបញ្ជាក់ថា ការសម្រេច​ចិត្តអភិវឌ្ឍន៍ម៉ាស៊ីន​ថ្មីនេះ គឺ​ជាការស្វែងរកជម្រើស​ថ្មីដើម្បីការបន្ថយការបញ្ចេញផ្សែង​ ក្រៅពីរថយន ពោលគឺ​ EV មិនមែន​ជាជម្រើសតែមួយគត់​ដើម្បីសម្រេចបានអព្យាក្រឹត្យកាបូននោះទេ។ ក្នុងនោះ រថយន្ត EV សឹងតែមិនអាចគ្របដណ្តប់​លើទីផ្សារសាកល​បាន ១ភាគ៣ ផងនោះទេ ដោយ​កត្តា​ហេដ្ឋារចនាសម្ព័ន្ធ។

ស្រប​ជាមួយគ្នាដែរ ក្នុងសន្និសីទនេះ Mazda ក៏បាន​បង្ហាញចេញ​ម៉ាស៊ីនថ្មី (single and dual-rotor) សម្រាប់​រថយន្តអគ្គិសនី ដែលត្រូវបានគេឃើញនៅក្នុងរថយន្ត MX-30 និង Iconic SP sports car concept។ វានឹង​ដើរតួនាទីជាម៉ាស៊ីន​ភ្លើង​សម្រាប់សាក​​អាគុយ។ ចំណែក Subaru វិញ ក៏បាន​បង្ហាញ​ចេញ​ប្រព័ន្ធ Hybrid ជំនាន់ថ្មី​ផងដែរ៕

អត្ថបទ៖ សំភី

អត្ថបទពេញនិយម
អត្ថបទថ្មី