បើកសម្ពោធហាងប្រេនធំៗ ចំនួន៥ ព្រមគ្នា នៅទីតាំងថ្មី ក្នុងផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ (អ៊ីអន១)

  • 2024-10-18 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាថ្ងៃទី17 ខែតុលា ឆ្នាំ2024 វេលាម៉ោង ៩ព្រឹក ដល់ម៉ោង ៩យប់ ផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ (AEON MALL Phnom Penh) ដែលមានទីតាំងនៅតំបន់សេដ្ឋកិច្ចដ៏មានសក្ដានុពលបានសម្ពោធហាងប្រេនធំៗចំនួន 5បន្ថែមទៀត មានដូចជា ហាង POMELO, ហាង LEVI’S, ហាង JELLY BUNNY, ហាង BEVERLY HILLS POLO CLUB និងហាង SKECHERS។

ក្នុងកម្មវិធីសម្ពោធនេះដែរ ក៏មាននូវវត្តមានដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ (AEON MALL Phnom Penh) បានអញ្ជើញចូលរួមជាកិត្តិយស។​ បន្ថែមពីនេះ ក៏មាននូវវត្តមានពីបណ្ដាបុគ្គលល្បីៗ KOL និង Influencer ជាច្រើននាក់ រួមទាំងភ្ញៀវចូលរួមជាច្រើនកុះករថែមទៀតផង។

ដើម្បីញ៉ាំងកម្មវិធីឱ្យកាន់តែរីករាយ និងទាក់ទាញ ផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ (AEON MALL Phnom Penh) ក៏បានរៀបចំឱ្យមានការអបអរសាទរ ដោយការសម្តែង លោតម៉ុងសាយ ជាការស្វាគមន៍ និង សម្ពោធការបើកដំណើរការហាងប្រេនធំទាំង 5 និង អបអរការបើកព្រមគ្នានៅទីតាំងថ្មីផងដែរ។

គួរដឹងថា ទីតាំងថ្មីដែលបានបើកដំណើរការនេះ មិនមែនមានត្រឹមតែហាងប្រេនធំៗប៉ុណ្ណោះទេដែល អតិថិជនរីករាយទិញទំនិញបាន ក្រៅពីនោះក៏មានកន្លែងសម្រាប់អតិថិជនអាចមកអង្គុយកម្សាន្ត, ព្រមទាំងមានកន្លែងថតរូបជាច្រើនទៀតផងដែរ។

ចំពោះហាងទាំង ៥ នេះត្រូវបានរៀបចំឱ្យមានភាពទាក់ទាញ ទំនើប និងតាំងលំអរដោយគ្រឿងបរិក្ខាល្អប្លែកៗ ជាច្រើន ដែលមើលទៅមានភាពប្រណិត ជាមួយនឹងទំនិញជាច្រើនមុខដែលមានគុណភាពខ្ពស់។ កាន់តែពិសេសបន្ថែម ដើម្បីអបអរការបើកដំណើរការនេះ រាល់ការចំណាយ ចាប់ពី 50$ នៅក្នុងហាង ប្រេនទាំង 5នេះ, អតិថិជនអាចយក វិក័យបត្រ ទៅប្តូរយកដបទឹកដ៏ស្រស់ស្អាតពី ផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ (AEON MALL Phnom Penh) នៅកន្លែងផ្តល់ព័ត៌មាន (Information Counter) ជាន់ផ្ទាល់ដី ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ២០ ខែ តុលា ។

យើងទាំងអស់គ្នាសុទ្ធតែដឹងថា ផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ (AEON MALL Phnom Penh) ជាកន្លែងដែល មហាជន មកកម្សាន្ត ញុំាអាហារ មើលកុន និង ទិញទំនិញជាច្រើនប្រភេទ ជាមួយ ហាងល្បីៗ រហូតទៅដល់ជិត200 ហាងមកដល់សព្វថ្ងៃនេះ។​ មិនតែប៉ុណ្ណោះ ផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ (AEON MALL Phnom Penh) តែងតែមាននូវកម្មវិធី ពិសេសៗ និង ប្លែកៗ រាល់ចុងសប្តាហ៍ ៗជូនអតិថិជនកម្សាន្តសប្បាយផងដែរ ។

តាំងក្នុងនាមជាផ្សារទំនើបដែលឈានមុខគេ ក្នុង កណ្តាលទីក្រុងភ្នំពេញ ផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ (AEON MALL Phnom Penh) នៅតែបន្តការអភិវឌ្ឍន៍ខ្លួនឱ្យនៅតែជាផ្សារទំនើបដែលឈានមុខគេ និង បន្តនាំយកហាងធំៗល្បីៗជាច្រើបន្ថែមទៀតនាពេលខាងមុខសម្រាប់ផ្តល់ជូនភាពងាយស្រួល និង បំពេញតាមតម្រូវការរបស់អតិថិជន។

កុំភ្លេច រីករាយកម្សាន្ត ទិញទំនិញពីបណ្តាហាងល្បីៗ នៅ ផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ (AEON MALL Phnom Penh) និង ជាពិសេសហាងធំៗ ដែលទើបនឹងបើកថ្មី នៅទីតាំងថ្មី Daylight Avenue ជាន់ផ្ទាល់ដី ទាំងអស់គ្នា ។

អត្ថបទពេញនិយម
អត្ថបទថ្មី