មុនពេលធ្លាក់ពីលើអគារបាត់បង់ជីវិត Liam Payne ធ្លាប់ផ្ញើរសារប្រាប់អតីតគូស្នេហ៍ថាខ្លួនរស់មិនបានយូទេក្នុងជាតិនេះ

  • 2024-10-18 03:55:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី ១៦ ខែតុលា តារាចម្រៀងប្រុស Liam Payne អតីតសមាជិកក្រុម One Direction ) បានទទួលមរណភាពក្នុងអាយុ ៣១ ឆ្នាំ។ ការស្លាប់ភ្លាមៗរបស់ Liam បានធ្វើឱ្យអ្នកគាំទ្រជុំវិញពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ប៉ុន្មានឆ្នាំចុងក្រោយនៃជីវិតរបស់ Liam Payne បានញៀនថ្នាំ និងគ្រឿងស្រវឹង ហើយតស៊ូជាមួយបញ្ហាផ្លូវចិត្ត។

ក្រោយពេលមានការភ្ញាក់ផ្អើលជុំវិញការស្លាប់របស់តារាប្រុសរូបនេះ ស្រាប់តែអតីតគូស្នេហ៍គឺ Maya Henry បានចេញមុខរៀបរាប់ថា តារាចម្រៀងរូបនេះធ្លាប់បានទស្សន៍ទាយការស្លាប់របស់ខ្លួនតាមរយៈ កម្មវិធី The Internet Is Dead podcast ក្រោយបែកគ្នាក្នុងឆ្នាំ២០២២ Maya បាននិយាយថា តាំងពីបែកគ្នាមក តារាចម្រៀងប្រុសរូបនេះ តែងតែផ្ញើសារមកនាងថា "ខ្ញុំមិនអីទេ ខ្ញុំនឹងស្លាប់ ខ្ញុំមិនអីទេ"។ ទោះជាយ៉ាងណាក៏ដោយ Maya Henry ជឿជាក់ថានេះគ្រាន់តែជា "ពាក្យសម្ដីល្បិចកលល្បិច" ដែលធ្វើឱ្យនាងមានអារម្មណ៍នឹកអាណិតចំពោះ Liam ប៉ុណ្ណោះ។

Maya Henry បាននិយាយថា Liam Payne ធ្លាប់បានទូរស័ព្ទទៅម្ដាយរបស់នាង ហើយនិយាយថា "ខ្ញុំនឹងមិនមានអាយុវែងទៀតទេ"។ ពាក្យសម្ដីទាំងនេះធ្វើឱ្យនាងខឹង៖ "ខ្ញុំមិនលេងជាមួយសេចក្តីស្លាប់ទេ។” Maya បាននិយាយតបទៅកាន់ Liam ។

ក្មេងស្រីអាយុ ២៣ ឆ្នាំបានបន្តទៀតថា "liam តែងតែនិយាយថា "ខ្ញុំសុំទោសចំពោះអ្វីគ្រប់យ៉ាងដែលខ្ញុំបានធ្វើ។ ខ្ញុំមិនអាចរស់នៅជាមួយវាបានទេ"។

ទោះជាយ៉ាងណាក៏ដោយ Liam Payne បន្តរំខាន Maya Henry ដែលធ្វើឱ្យនាងផ្ញើសំណើតាមរយៈមេធាវីរបស់នាងឱ្យបញ្ឈប់ការទាក់ទងមកកាន់នាងទៀត។ តារាចម្រៀងប្រុសរូបនេះបានព្យាយាមទាក់ទងអតីតគូស្នេហ៍ជាច្រើនដងដោយមធ្យោបាយផ្សេងៗ។ អតីតសមាជិក One Direction រូបនេះក៏បានរំខានដល់ក្រុមគ្រួសារ និងមិត្តភក្តិរបស់ Maya Henry ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ Maya Henry មានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលនាងបានលឺដំណឹងនៃការស្លាប់របស់ Liam Payne ៕

ប្រភព៖ Kenh14   អត្ថបទ៖ កេសរ

អត្ថបទថ្មី