មកស្គាល់ពី ដើមកំណើតកំណត់ត្រា Guinness
- 2024-10-30 04:56:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់ពី ដើមកំណើតកំណត់ត្រា Guinness
ចន្លោះមិនឃើញ
សៀវភៅកំណត់ត្រា Guinness បានលេចចេញជារូបរាងអស់រយៈពេលជាង ៦០ឆ្នាំមកហើយ។ វាស្ថិតក្នុងចំណោមសៀវភៅដែលលក់ដាច់ជាងគេក្នុងពិភពលោក។
យ៉ាងណាមិញ គំនិតនៃការបង្កើតសៀវភៅកំណត់ត្រានេះឡើង គឺកើតនៅក្នុងទសវត្សឆ្នាំ ១៩៥០ នៅពេលដែលលោក Sir Hugh Beaver ដែលជានាយកគ្រប់គ្រងស្រាបៀ Guinness បានចូលរួមកម្មវិធីជប់លៀងមួយនៅ County Wexford (អៀរឡង់ខាងត្បូង)។
កំឡុងពេលជប់លៀង លោកHugh និង ម្ចាស់ពិធីបានប្រកែកគ្នាពី សត្វចាបដែលហោះលឿនជាងគេ ប៉ុន្តែមិនមានព័ត៌មានអំពីរឿងនេះចុះក្នុងសៀវភៅកំណត់ត្រាណាមួយឡើយ។
ក្នុងឆ្នាំ ១៩៥៤ ក្នុងគោលបំណងរួមចំណែកមួយផ្នែកដល់ការផ្សព្វផ្សាយពាណិជ្ជកម្មដល់ស្រាបៀ Guinness លោក Hugh បានអញ្ជើញអ្នកស្រាវជ្រាវចំនួន ៣រូប ដើម្បីរៀបចំចងក្រងសៀវភៅមួយអំពីទិន្នន័យ និង ការពិតសាមញ្ញៗ ដែលជាមូលដ្ឋានសំខាន់នៃការចាប់ផ្ដើមនៃកំណត់ត្រាឯកត្តកម្មពិភពលោក Guinness។
ក្រោយមកនៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំដដែល ការិយាល័យសម្រាប់ផ្ទុកកំណត់ត្រា Guinnessត្រូវបានបង្កើតឡើងនៅផ្លូវ 107 Fleet ទីក្រុងឡុងដុង ចក្រភពអង់គ្លេស។ បន្តបន្ទាប់មក ប្រជាប្រិយភាពរបស់កំណត់ត្រាមួយនេះ កាន់តែសាយភាយឡើងរហូតដល់មានឈ្មោះល្បីល្បាញលំដាប់ពិភពលោក៕