HEA រៀបចំវេទិកាលើកទី៤ ក្រោមប្រធានបទ “ជំនួបវេជ្ជបណ្ឌិត បង្ហាញស្ថានភាពគ្រប់គ្រងជំងឺរលាកថ្លើម និងការពិនិត្យរកជំងឺមហារីកថ្លើមបង្កដោយវីរុស”

  • 2024-11-07 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំងឺរលាកថ្លើមបង្កដោយវីរុស ជាជំងឺឆ្លងដែលមានការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរមកលើសុខភាពសាធារណៈក្នុងប្រទេសកម្ពុជា។

អនុឡោមទៅតាមគោលដៅរបស់អង្គការសុខភាពពិភពលោកក្នុងការលុបបំបាត់ជំងឺរលាកថ្លើមប្រភេទបេ និងសេក្នុងឆ្នាំ ២០៣០ សម្ព័ន្ធលុបបំបាត់ជំងឺរលាកថ្លើមប្រចាំប្រទេសកម្ពុជា ដែលហៅកាត់ថា HEA បានធ្វើការយ៉ាងជិតស្និទ្ធជាមួយនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល ដើម្បីចូលរួមលុបបំបាត់ជំងឺរលាកថ្លើមប្រភេទបេ និងសេសម្រាប់ប្រទេសកម្ពុជា។​ 

សម្ព័ន្ធលុបបំបាត់ជំងឺរលាកថ្លើមនៅកម្ពុជា (HEA) ត្រូវបានផ្ដូចផ្ដើមឡើងដោយឈរលើចក្ខុវិស័យ ដើម្បីប្រទេសកម្ពុជាជៀសផុតពីការគំរាមកំហែងនៃជំងឺរលាកថ្លើមប្រភេទបេ និងសេ។ HEA ដើរតួនាទីជាដៃគូជាមួយស្ថាប័នសាធារណៈ និងឯកជន ដើម្បីផ្សព្វផ្សាយការយល់ដឹង ពង្រីកវិសាលភាព និងសម្របសម្រួលតម្លៃនៃការព្យាបាលជំងឺរលាកថ្លើមប្រភេទបេ និងសេដល់ប្រជាជនកម្ពុជា។ បច្ចុប្បន្ន HEA ក៏មានការសហការជាមួយមន្ទីរពិសោធន៏ និងដៃគូវេជ្ជបណ្ឌិតនៅតាមបណ្តាខេត្តនានា ដែលជួយសម្រួលទៅដល់អ្នកដែលត្រូវការសេវាព្យាបាល។ កន្លងមក HEA បានរៀបចំវគ្គបណ្ដុះបណ្ដាលសរុបចំនួន៥លើក និងកម្មវិធីជំនួបពិភាក្សាចំនួន៣លើករួចមកហើយ។

យ៉ាងណាមិញនាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤ HEA នឹងរៀបចំកម្មវិធីជំនួបពិភាក្សាជាលើកទីបួន ក្រោមប្រធានបទ “ជំនួបវេជ្ជបណ្ឌិត ស្ដីពីការគ្រប់គ្រងជំងឺរលាកថ្លើម និងការពិនិត្យរកជំងឺមហារីកថ្លើមបង្កដោយវីរុស” ដែលនឹងព្រព្រឹត្តទៅនៅ សណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។ 

ក្នុងកម្មវិធីនេះផងដែរ នឹងមានការអញ្ជើញចូលរួមជាវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋាន ប្រយុទ្ធនឹងជំងឺឆ្លង ព្រមទាំងវេជ្ជបណ្ឌិតជំនាញ និងវេជ្ជបណ្ឌិតទូទៅជាច្រើនរូប ក្នុងគោលបំណងផ្លាស់ប្តូរមតិ និងបទពិសោធន៍ ព្រមទាំងពង្រីកនូវចំណេះដឹង ដើម្បីជម្រុញឱ្យសេវាព្យាបាលជំងឺរលាកថ្លើមប្រភេទបេ និងសេកាន់តែទូលំទូលាយប្រកបទៅដោយ ប្រសិទ្ធភាពខ្ពស់៕

ជិន សុភ័ក្ដ្រ