ប្រធាន​ក្លិប​មួយ​​នៅ​​ទួរគី​ត្រូវ​សម្រេច​ឲ្យ​​ជាប់​ពន្ធនាគារ​៣​ឆ្នាំ​៧​​ខែ ​ពី​បទ​ដាល់​អាជ្ញាកណ្ដាល​​

  • 2024-11-12 13:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោកFaruk Koka​ ប្រធាន​ក្លឹប​ MKE Ankaragucu នៃ​លីគ​កំពូល​​​របស់​ប្រទេស​ទួរគី​​​​ត្រូវ​បាន​សម្រេច​កាត់​ទោស​ឲ្យ​​ជាប់​ពន្ធនាគារ​ចំនួន ៣​ និង​៧​ខែ​ពី​បទ​ដាល់​ទៅ​លើ​អាជ្ញាកណ្ដាល​​លោក Halil Umut Meler ក្រោយ​ពេល​អាជ្ញាកណ្ដាល​រូប​នោះ​បាន​ដក​គ្រាប់​វិញ​​ក្នុង​ការ​ប្រកួត​រវាង​ក្រុមMKE Ankaragucu ប៉ះ​ក្រុម Caykur Rizespor ​កាល​ពី​ខែ​​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០២៣​។

​កាល​ពី​​​​១​ឆ្នាំ​មុន​​មាន​រឿង​អាស្រូវ​មួយ​ក្នុង​វិស័យ​បាល់ទាត់​នៃ​ប្រទេស​ទួរគី​​ ដោយ​​សារ​តែ​រឿង​ការ​កាត់​ក្ដី​មួយ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មិន​សុក្រឹត​ហើយ​ពេលនោះ​​ក្រុម MKE Ankaragucu បាន​ធ្វើ​​ការ​នាំ​​មុខ​ទៅ​​ហើយ​​ ស្រាប់​តែ​នៅ​នាទីទី​៩៧​គេ​ក៏​ឃើញ​គ្រាប់​បាល់​នោះ​ត្រូវ​ដក​វិញ​ ដែល​ធ្វើ​ឲ្យ​ការ​ប្រកួត​បញ្ចប់​ទៅ​ស្មើ​គ្នា​១-១។ បន្ទាប់​ពី​ការ​ប្រកួត​ត្រូវ​បាន​បញ្ចប់​​ប្រធាន​ក្លឹប​រូប​នោះ​បាន​ចុះ​ទៅ​កាន់​ទីលាន​ហើយ​ដាល់​មួយ​ដៃ​កណ្ដាល​មុខ​ទៅ​លើ​អាជ្ញាកណ្ដាល​ ​អម​ដោយ​សម្ដី​មួយ​​ឃ្លា​​ថា «​​I'm going to kill ​» you »។

ភ្លាម​បន្ទាប់​ពី​ដាល់​មួយ​ដៃ​នោះ​អាជ្ញាកណ្ដាល​ក៏​បា​ន​ដួល​ទៅ​លើ​​ដី​ ហើយ​ពេល​នោះ​ប្រធាន​ក្លឹប​រូប​នោះ​បា​ព្យាយាម​​ជាន់ និង​ទាត់​​ថែម​​ប៉ុន្មាន​ជើង​​បន្ថែម​ទៀត​ រហូត​បណ្ដាល​ឲ្យ​​លោក Halil Umut Meler ហើម​ ​និង​ជាំ​​មុខ​ ​ព្រម​ទាំង​​ត្រូវ​​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​របស់​ក្លឹប​ភ្លាម​ៗ​ផង​ដែរ​។ រហូត​មក​ដល់​ពេល​នេះ​​ចៅ​ក្រម​ក៏​បាន​សម្រេច​កាត់​ទោស​ប្រធាន​ក្លឹប​ខាង​លើ​ពី​បទ​ប្រើប្រាស់​ហិង្សា​ និង​ដាក់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​តាម​កាល​កំណត់​ខាង​លើ​៕​​​​​​​​​

ប្រភព៖ Marca   Daro Ly