ស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងភ្នំពេញនឹង បើកការលក់ដេញថ្លៃonline នូវសម្ភារៈប្រើរួច រួមទាំងរថយន្ត អីវ៉ាន់តាមផ្ទះ មួយចំនួន ដល់សាធារណៈជនទូទៅ

  • 2024-12-06 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងភ្នំពេញនឹង បើកការលក់ដេញថ្លៃonline នូវសម្ភារៈប្រើរួច រួមទាំងរថយន្ត អីវ៉ាន់តាមផ្ទះ មួយចំនួន ដល់សាធារណៈជនទូទៅ

ទីតំាងលក់ទំនិញដេញថ្លៃ

ការដេញថ្លៃ online នឹងប្រព្រឹត្តទៅនៅលើវិបសាយ (website): https://online-auction.state.gov/km-KH

កាលបរិចេ្ឆទ និង ពេលវេលា

ការដេញថ្លៃ online នឹងបើកទទួលការចូលរួមពីបណ្តាសាធារណៈជនចាប់ពីវេលាម៉ោង 9 ព្រឹក ថ្ងៃអង្គារ ទី17 ខែធ្នូ ឆ្នាំ2024 រហូតដល់ថ្ងៃអង្គារ ទី24 ខែធ្នូ ឆ្នាំ2024 ម៉ោង៥ល្ងាច បិទការដេញថ្លៃ។ ស្ថានទូតនឹងធ្វើការ ប្រកាស សរុបលទ្ធផលនៃការដេញថ្លៃ ដោយមានការចូលរួមអង្កេតពិនិត្យលើឯកសារដេញថ្លៃពីមន្រ្តីគយ និង រដ្ឋាករកម្ពុជា។ អ្នកឈ្នះសំរាប់ឡូត៍នីមួយៗនឹងត្រូវបានទាក់ទងដើម្បីជូនជាដំណឹងក្នុងពេលបន្ទាប់។

លក្ខខណ្ឌនៃការលក់

  • ទំនិញនឹងត្រូវលក់ជូនដល់អ្នកដេញថ្លៃ ដែលឲ្យតំលៃខ្ពស់បំផុត ឆ្លងតាមដំណើរការដេញថ្លៃដ៏ត្រឹមត្រូវ ។
  • ទំនិញដែលបានលក់ដូចឃើញតាមរូបភាពស្រាប់ ពុំអាចប្តូរជាប្រាក់វិញ និង គ្មានការធានាឡើយ។ អ្នកដេញថ្លៃអាចចូលមើលរូបថតទំនិញតាមឡូត៍នីមួយៗនៅលើវេបសាយដេញថ្លៃ។
  • តម្លៃដេញថ្លៃអប្បរមា ត្រូវបានកំណត់សម្រាប់ឡូត៍នីមួយៗ។
  • ស្ថានទូតសហរដ្ឋអាមេរិករក្សាសិទ្ធិក្នុងការច្រានចោលនូវការដេញថ្លៃណាមួយដែលខ្លួនយល់ឃើញថាមិនសមនឹងតំលៃនៃទំនិញ ឬក៏មានភស្តុតាងបញ្ជាក់ថា មានការសមគំនិតគ្នា ការឃុបឃិត ឬ ការទទួលសំណូកណាមួយ។ សេចក្តីសម្រេចរបស់ស្ថានទូត ជាសេចក្តីសម្រេចចុងក្រោយ និង មិនអាចតវ៉ាបានឡើយ។

ការបង់ប្រាក់

  • អ្នកដេញថ្លៃឈ្នះ ត្រូវបង់បា្រក់គ្រប់ចំនួន ក្នុងអំឡុងពេល 48ម៉ោង (2ថ្ងៃធ្វើការ) ទៅគណនេយ្យធនាគារ របស់ស្ថានទូត បន្ទាប់ពីត្រូវបានទាក់ទង។ រាល់ការបង់ប្រាក់របស់ អ្នកដេញថ្លៃឈ្នះមិនអាចទាមទារ យកមកវិញបានទេ។ ពត៌មានលំអិតស្តីពីការបង់ប្រាក់នឹងត្រូវផ្តល់ជូនដល់អ្នកដែលដេញថ្លៃឈ្នះ។ អង្គការមិនមែនរដ្ឋាភិបាល អង្គការអន្តរជាតិ ឬក្រសួងមន្ទីរនានារបស់រាជរដ្ឋាភិបាល អាចសាកសួរទៅកាន់មន្រ្តីគយកម្ពុជា អំពីនិតិវិធីលើកលែងពន្ធអាករផ្សេងៗ។
  • កាតព្វកិច្ចពន្ធនាំចូលទំនិញនិងអាករផ្សេងៗជាបន្ទុករបស់អ្នកដេញថ្លៃ។ អត្រាបង់ពន្ធគិតជាភាគរយ ត្រូវបានកំណត់ដោយសមត្ថកិច្ចគយនិងរដ្ឋាករកម្ពុជា។ ការគណនាពន្ធនាំចូលគឺយកតម្លៃដែលដេញថ្លៃឈ្នះគុណនឹងអត្រាភាគរយដែលបានកំណត់នៅលើទំនិញនីមួយៗ។អត្រាពន្ធសំរាប់ទំនិញទូទៅ លើកលែងតែរថយន្តនោះ គឺ 26.50% ។
  • រាល់ការរៀបចំ និងចំណាយនៅក្នុងការលើកដាក់ ដឹកជញ្ជូនយកចេញនូវទំនិញដែលដេញថ្លៃបាន គឺជាបន្ទុករបស់អ្នកទិញ។
  • ក្នុងករណីដែលអ្នកទិញខកខានមិនបានយកទំនិញដែលទិញបាននោះចេញពីទីតាំងលក់ ត្រឹមម៉ោង 5 ល្ងាច ថ្ងៃទី 31 ខែធ្នូ ឆ្នាំ2024 ស្ថានទូតអាមេរិកនៅភ្នំពេញ ចាត់ទុកថាអ្នកដេញថ្លៃឈ្នះនោះបានបោះបង់ចោលឡូត៍ដែលខ្លួនដេញបាន ហើយដូច្នេះ បាត់បង់សិទ្ធិក្នុងការយកទំនិញដែលទិញបាននោះ និង ប្រាក់ទាំងអស់ដែលបានបង់។
  • ដើម្បីយកទំនិញចេញពីទីតាំងលក់បាន អ្នកទិញត្រូវបង្ហាញបង្កាន់ដៃបង់ប្រាក់គ្រប់ចំនួន មានហត្ថលេខា ចេញដោយបេឡារបស់ស្ថានទូតអាមេរិក និង សំណៅនៃការបង់ពន្ធទំនិញ រឺក៏ សំណៅនៃឯកសារលើកលែងពន្ធទំនិញ (ចំពោះស្ថាប័នដែលស្នើរសុំការលើកលែងពន្ធ)។
  • បុគ្គលិករបស់ស្ថានទូតអាមេរិក និង ក្រុមហ៊ុន KWB ដែលធ្វើការទាក់ទងនឹងផ្នែកភស្តុភាក្នុងការដេញថ្លៃនេះត្រូវបានហាមមិនអោយធ្វើការដេញថ្លៃទេ។ សម្រាប់ពត៌មានបន្ថែម សូមទាក់ទងតាមរយៈ PhnomPenhUSAuction@groups.state.gov
អត្ថបទថ្មី