ឪពុកម្ដាយសុខចិត្តបោសសំរាម​តាមដងផ្លូវ រហូតជួយ​កូន​រៀនដល់​ថ្នាក់បណ្ឌិត

  • 2024-12-10 01:24:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និស្សិត​បណ្ឌិត​​ចិន​អាយុ ២៩​ឆ្នាំ​ម្នាក់​ រៀន​នៅ​សាកល​វិទ្យាល័យ Tongji University ​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ចាប់​អារម្មណ៍​តាម​ប្រព័ន្ធ​អ៊ីនធឺណិត បន្ទាប់​ពី​រឿង​រ៉ាវ​​គួរ​ឲ្យ​រំជួល​ចិត្ត​របស់​គាត់​​ត្រូវ​បាន​​គេ​ចែក​ចាយ​​លើ​បណ្ដាញ​សង្គម​។

សារ​ទាំង​នោះ​សរសេរ​រៀប​រាប់​ថា បុរស​វ័យ​ក្មេង​ម្នាក់​បាន​ជួយ​ឪពុក​ម្ដាយ​​ដែល​ជា​បុគ្គលិក​អនាម័យ​បោស​​សម្អាត​​តាម​ផ្លូវ​នៅ​​ព្រឹក​ព្រលឹម ​អំឡុង​ពេល​​វិស្សមកាល​របស់​និស្សិត​ខាង​លើ​ ដើម្បី​ជា​ការ​កាត់​បន្ថយ​ភាព​អាប់អួ ស្ត្រេស។

កូន​ប្រុស​រូប​នេះ​មាន​ឈ្មោះ Jian Juntao ​បាន​សារភាព​ទៅ​កាន់​និស្សិត​ថ្នាក់​បណ្ឌិត​ទាំង​អស់​ថា ​ឪពុក​ម្ដាយ​​របស់​ខ្លួន​​ពិត​ជា​បុគ្គលិក​អនាម័យ​បោស​សម្អាត​តាម​ដង​ផ្លូវ​មែន ​ដោយ​បាន​ចាក​ចេញ​ពី​ស្រុក​កំណើត​នៅ​ខេត្ត​​ហេណាន ​មក​ធ្វើ​ការ​​នៅ​ទីក្រុង Jiaxing ខេត្ត​ជេជាំង ​រយៈពេល​​ប្រមាណ ៥ ទៅ ៦​ ឆ្នាំ​ហើយ ដើម្បី​រក​ប្រាក់​ឲ្យ​ខ្លួន​រៀន​មក​ទល់​ពេល​នេះ។

​មនុស្ស​ជា​ច្រើន​បាន​កោត​សរសើរ​សកម្មភាព​កូន​ប្រុស​ខាង​លើ​​ថា ជា​គំរូ​ល្អ​សម្រាប់​អ្នក​ដទៃ​ទៀត ព្រោះ​​គេ​បាន​ដឹង​គុណ​​ចំពោះ​ក្ដី​ស្រលាញ់​ដែល​ឪពុក​ម្ដាយ​​ធ្លាប់​ផ្ដល់​ឲ្យ។

​ទោះ​ជា​យ៉ាង​ណា ​មនុស្ស​មួយ​ចំនួន​នៅ​តែ​មិន​អស់​ចិត្ត​ចំពោះ​សកម្មភាព​របស់​គេ​​ដោយ​រៀប​រាប់​ថា ​គាត់​មិន​គួរ​បន្ត​ថ្នាក់​បណ្ឌិត​នោះ​ទេ ​ព្រោះ​គ្រួសារ​កំពុង​តែ​ក្រីក្រ​លំបាក​វេទនា។ អ្វី​ដែល​កូន​ប្រុស​នេះ​ត្រូវ​ធ្វើ គឺ​គាត់​គួរ​​តែ​រក​ការងារ​ធ្វើ​ជួយ​ដោះ​បន្ទុក​​សេដ្ឋកិច្ច​គ្រួសារ​ជា​មុន​សិន។

ចំណែក លោក Tian បាន​ត្រឹម​ឆ្លើយ​តប​​វិញ​ថា ​​ខ្លួន​គេ​បាន​ធ្វើ​នូវ​អ្វី​ដែល​កូន​ប្រុស​គួរ​ធ្វើ​ប៉ុណ្ណោះ​ ហើយ​វា​មិន​ជា​បញ្ហា​ទេ​សម្រាប់​គាត់។ លោក​បន្ថែម​ថា ការ​ងារ​ជា​បុគ្គលិក​អនាម័យ​សម​តែ​គ្រប់​គ្នា​គោរព ហើយ​ការ​ជួយ​ឪពុក​ម្ដាយ​ពេល​​នេះ​ គឺ​លោក​ចង់​ធ្វើ​ខ្លួន​ឯង៕

Daro Ly

អត្ថបទថ្មី