ត្រាំ កាន់តែកាច! ចរចារ រហូត រុស្សី ព្រមដោះលែង អ្នកទោស ជាថ្នូរនឹងការបញ្ចប់សង្គ្រាម នៅអ៊ុយក្រែន
- 2025-02-14 04:47:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រាំ កាន់តែកាច! ចរចារ រហូត រុស្សី ព្រមដោះលែង អ្នកទោស ជាថ្នូរនឹងការបញ្ចប់សង្គ្រាម នៅអ៊ុយក្រែន
ចន្លោះមិនឃើញ
លោក Marc Fogel ជាគ្រូបង្រៀនជនជាតិអាមេរិកម្នាក់ ដែលត្រូវបានឃុំខ្លួននៅក្នុងប្រទេសរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២១ ត្រូវបានដោះលែង និងបានវិលត្រឡប់ទៅសហរដ្ឋអាមេរិកវិញហើយ។ សេតវិមានបានប្រកាសអំពីការដោះលែងនេះ ដោយបានគូសបញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់ប្រធានាធិបតី Donald Trump និងរដ្ឋបាលរបស់លោកក្នុងការធានាបាននូវសេរីភាពរបស់លោក Fogel។
ការដោះលែងលោក Fogel ត្រូវបានគេពណ៌នាថាជាការចរចាដោះដូរជាមួយរុស្ស៊ី ទោះបីជាព័ត៌មានលម្អិតមិនត្រូវបានបញ្ជាក់ឱ្យដឹងច្បាស់ក៏ដោយ។ លោកត្រូវបានស្វាគមន៍ដោយប្រធានាធិបតី Trump នៅឯសេតវិមាន នៅពេលដែលលោកត្រឡប់មកវិញ ហើយបានសម្តែងសកម្មភាពបង្ហាញថា លោក ជាមនុស្សដែលមានសំណាងជាងគេបំផុតនៅលើផែនដី។ លោក Trump បានបញ្ជាក់ថា ការដោះលែងលោក Fogel អាចជាផ្នែកដ៏ធំ និងសំខាន់ ក្នុងការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ លោក Steve Witkoff ដែលជាបេសកជនរបស់លោក Trump នៅតំបន់មជ្ឈិមបូព៌ា បានដឹកនាំការពិភាក្សាជាមួយមន្ត្រីរុស្ស៊ីទាក់ទងនឹងការដោះលែងលោក Fogel ហើយថែមទាំងបានជួលយន្តហោះឯកជនមួយគ្រឿង ទៅទីក្រុងម៉ូស្គូ សម្រាប់ការយកលោកត្រឡប់មកវិញទៀតផង។ វិមានក្រឹមឡាំងបានបញ្ជាក់ថា ពលរដ្ឋរុស្ស៊ីម្នាក់ត្រូវបានដោះលែងនៅក្នុងសហរដ្ឋអាមេរិក ក្នុងនាមជាផ្នែកមួយនៃការដោះដូរសម្រាប់លោក Fogel។
គួរឱ្យដឹងថាលោក Fogel ត្រូវបានចាប់ខ្លួននៅក្នុងខែសីហា ឆ្នាំ ២០២១ ពីបទកាន់កាប់កញ្ឆា (សម្រាប់ប្រើក្នុងវេជ្ជសាស្ត្រ) ក្នុងបរិមាណតិចតួច ហើយត្រូវបានចេញវេជ្ជបញ្ជាស្របច្បាប់នៅក្នុងសហរដ្ឋអាមេរិក។ លោកកំពុងជាប់ទោសរយៈពេល ១៤ ឆ្នាំនៅក្នុងប្រទេសរុស្ស៊ី បន្ទាប់ពីត្រូវបានកាត់ទោសពីបទ រត់ពន្ធគ្រឿងញៀនទ្រង់ទ្រាយធំ។ ក្រសួងការបរទេសអាមេរិក បានចាត់ទុកលោក Fogel ថាជា អ្នកដែលត្រូវបានឃុំខ្លួនដោយខុសច្បាប់។ សេតវិមានបានបញ្ជាក់ថា ការដោះលែងនេះគឺជាសញ្ញានៃសុច្ឆន្ទៈពីរុស្ស៊ី និងជាសញ្ញាបង្ហាញថា ពួកគេកំពុងធ្វើដំណើរទៅក្នុងទិសដៅត្រឹមត្រូវ ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ អ្នកតំណាងផ្នែកច្បាប់របស់លោក Fogel បានអះអាងថា ប្រធានាធិបតី Trump បានចូលរួមក្នុងការធានាឱ្យមានការដោះលែងនេះ ដោយថែមទាំងបានរិះគន់រដ្ឋបាលលោក Biden មុននេះ ថាគ្មានសកម្មភាព៕