Szczęsny ៖ ការ​ប្រកួត​ដ៏​ល្អ​បំផុត​របស់​ខ្ញុំ​មិនទាន់​មក​ដល់​ទេ

  • 2025-03-06 03:19:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​បិទ​ការ​ស៊ុត​របស់ Benfica មិន​ឲ្យ​ស៊ុត​ចូល​ក្នុង​ការ​ប្រកួត​ដែល Barcelona យក​ឈ្នះ ១-០ កាល​ពី​យប់មិញ​​អ្នក​ចាំ​ទី​របស់​​ក្រុម Barcelona គឺ​កីឡាករ Szczęsny ​បាននិយាយថា ការ​ប្រកួត​នេះ​មិនមែន​ជា​ការ​ប្រកួត​ដ៏​ល្អ​បំផុត​របស់​ខ្លួន​ទេ​។

​គេ​បាន​បន្ថែម​ថា ​សម្រាប់​ការ​ប្រកួត​នេះ​គេ​ចូលចិត្ត​នៅ​២៥​នាទី​ដំបូង​​ខ្លាំង​ជាង​គេ​។ ​អ្នក​ចាំ​ទី​ខាង​លើ​​ក៏​បាន​លើក​ឡើង​ពី​ការ​​​ប្រកួត​កាល​ពី​ខែ​មុន​​នៅ​ទឹកដី​ព័រទុយហ្គាល់​នេះ​ ដែល​កាលនោះ​​ក្រុម​របស់​ខ្លួន​ស៊ុត​ចូល​ដៃគូដល់​ទៅ​៥​គ្រាប់​ តែ​របូត​វិញ​៤​គ្រាប់​ ដែល​មាន​ន័យ​ថា កាល​នោះ ក្រុម​ខ្លួន​ឈ្នះ ៥-៤ តែ​វា​ជា​ការ​ប្រកួត​មួយ​ដែល​​របូត​គ្រាប់​ច្រើន គេ​គិត​ថា បើសិន​ជា​បិទ​បាន​តែ​ពាក់​កណ្ដាល​ក៏​ល្អ​ដែរ​​។

​កីឡាករ​ដដែល​បន្ថែម​ថា​ ​វា​ពិត​ជា​រីករាយ​ក្នុង​ការ​ប្រកួត​នេះ​ ការងារ​របស់​ក្រុម​មិនទាន់​បញ្ចប់​ទេ​គឺ​ត្រូវ​ការ​ការ​សហការ​គ្នា​បន្ថែម​​ទៀត​។ សូម​បញ្ជាក់​ថា ចាប់​តាំង​ពី Szczęsny ​​បាន​ចូលរួម​ជាមួយ Barcelona មក​គេ​​មិន​ដែល​ចាញ់​ទេ​មាន​តែ​ឈ្នះ​ និង​ស្មើ​តែ​ប៉ុណ្ណោះ​៕ ​​

មួយ ហ៊ា

អត្ថបទថ្មី