អ៊ុហ្គល មានគុណភាពល្អផ្តាច់គេនៅកម្ពុជា ហើយមានគម្រោងជាច្រើន កំពុងប្រើប្រាស់វា
- 2025-04-11 05:12:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ៊ុហ្គល មានគុណភាពល្អផ្តាច់គេនៅកម្ពុជា ហើយមានគម្រោងជាច្រើន កំពុងប្រើប្រាស់វា
ចន្លោះមិនឃើញ
អ៊ីហ្គល (EGAL) ដែលជាក្រុមហ៊ុនចែកចាយអំពូលភ្លើង និងសម្ភារៈអគ្គិសនីធំជាងគេ និងឈានមុខគេ នៅកម្ពុជា បានបង្កើត Showroom ផ្ទាល់ខ្លួនរហូតដល់ ៧សាខា។ ក្នុងនោះមាន ៦សាខានៅភ្នំពេញ និងមួយសាខាទៀត នៅខេត្តព្រះសីហនុ។
គ្រប់សាខារបស់ EGAL សុទ្ធតែមានបុគ្គលិកជំនាញរង់ចាំប្រឹក្សាយោបល់ជូនអតិថិជន អំពីផលិតផល ម៉ាកល្បីៗ និងមានគុណភាពខ្ពស់។ ជាមួយទំនុកចិត្តរបស់អតិថិជន EGAL បានពង្រីកការចែកចាយ កាន់តែទូលំទូលាយទៅកាន់ដេប៉ូលក់បន្ត នៅទូទាំងប្រទេសកម្ពុជា។
EGAL មានផលិតផលច្រើនមុខ ច្រើនជម្រើសមានស្តង់ដារគុណភាពខ្ពស់ស្របតាមតម្រូវការ។ ក្នុង នោះមានដូចជា អំពូលប្រើប្រាស់ខាងក្នុងខាងក្រៅ អពូលសូឡា អំពូលដេគ័រ កុងតាក់ និងឌីសង់ទ័រជា ដើម។ ជាក់ស្តែងមានគម្រោងជាច្រើន បានប្រើប្រាស់ផលិតផលម៉ាក អ៊ុហ្គល ដូចជា គម្រោង បុរី ខុនដូ មន្ទីរពេទ្យ សាលារៀន ផ្សារទំនើប ការិយាល័យ និងអគារពាណិជ្ជកម្មជាដើម។
គ្រប់ផលិតផលរបស់EGALទាំងអស់ សុទ្ធតែមានគុណភាពខ្ពស់ តម្លៃសមរម្យ និងមានការធានាពីក្រុម ហ៊ុន EGAL ទៀតផង។ ក្រៅពីគុណភាព និងតម្លៃដ៏សមរម្យ EGAL ជាអំពូលដែលផ្តល់នូវពន្លឺច្បាស់ល្អ ជួយបង្កើនភាពទាក់ទាញ និងផ្តល់នូវបរិយាកាសល្អៗ៕ EGAL Lighting - Light Up Cambodia!