មកដឹងពីប្រាក់បៀវត្សប្រចាំខែ របស់ ឯកអគ្គរាជទូត តំណាងកម្ពុជា នៅតាមស្ថានទូតនីមួយៗ នៅបរទេស

  • 2025-05-05 02:19:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យស្តីពីការកែប្រែ និង ដំឡើងបៀវត្សប្រចាំខែ និង ការឧបត្ថម្ភផ្សេងៗសម្រាប់មន្ត្រីរាជការ និង បុគ្គលិកបំពេញភារកិច្ចតាមស្ថានតំណាងកម្ពុជានៅបរទេស កាលពីដើមខែមេសា ឆ្នាំ ២០២៥ កន្លងទៅនេះ ។

ក្រោយទទួលបានការដំឡើងបន្ថែមនៅឆ្នាំ ២០២៥ នេះ មុខតំណែងនីមួយៗទទួលបានដូចតទៅ ៖

– ឯកអគ្គរាជទូតវិសាមញ្ញ និង ពេញសមត្ថភាព នៅប្រទេសប្រភេទ «ក» ទទួលបាន ៣៨០០ ដុល្លារ ក្នុង ១ ខែ ឯប្រទេសប្រភេទ «ខ» បាន ៣២០០ ដុល្លារ។

– តំណាងអចិន្ត្រៃយ៍រង (ឋានៈជាឯកអគ្គរាជទូត) ប្រទេសប្រភេទ «ក» ទទួលបាន ៣៦០០ ដុល្លារ និង ប្រទេសប្រភេទ «ខ» ៣២០០ ដុល្លារ

– អគ្គរាជទូត ប្រទេសប្រភេទ «ក» ៣៣០០ ដុល្លារ ប្រទេសប្រភេទ«ខ» ២៨០០ ដុល្លារ

– អគ្គទីប្រឹក្សា ប្រទេសប្រភេទ «ក» ៣៣០០ដុល្លារ ប្រទេសប្រភេទ «ខ» ២៦០០ដុល្លារ

– ទីប្រឹក្សា, អគ្គកុងស៊ុល ប្រទេសប្រភេទ «ក» ២៨០០ដុល្លារ ប្រទេសប្រភេទ «ខ» ២៤០០ ដុល្លារ

– លេខាធិការទី ១ និង អនុព័ន្ធជំនាញ ប្រទេសប្រភេទ «ក» ២៧០០ ដុល្លារ ប្រទេសប្រភេទ «ខ» ២២០០ ដុល្លារ

– លេខាធិការទី ២, កុងស៊ុល, អនុព័ន្ធជំនាញរង ប្រទេសប្រភេទ «ក» ២៥០០ ដុល្លារ ប្រទេសប្រភេទ «ខ» ២០០០ ដុល្លារ

– លេខាធិការទី ៣, អនុព័ន្ធ, អនុកុងស៊ុល/ភ្នាក់ងារកុងស៊ុល ប្រទេសប្រភេទ «ក» ២៤០០ ដុល្លារ ប្រទេសប្រភេទ «ខ» ១៩០០ ដុល្លារ

– គណនេយ្យករ, បុគ្គលិករដ្ឋបាល និង បច្ចេកទេស ប្រទេសប្រភេទ «ក» ១៨០០ ដុល្លារ ប្រទេសប្រភេទ «ខ» ១៥០០ ដុល្លារ)

– បុគ្គលិកសេវា រួមមាន អ្នកបើកបរ និង អ្នកដាំស្ល ក៏បានឡើងបៀវត្សដល់ ១៦០០ ដុល្លារ សម្រាប់ប្រទេសប្រភេទ «ក» និង ១៣០០ ដុល្លារ សម្រាប់ប្រទេសប្រភេទ «ខ»។

គួរឱ្យដឹងផងដែរថា ប្រទេសប្រភេទ «ក» ដែលមាន ស្ថានតំណាងកម្ពុជា រួមមាន អូស្ត្រាលី និង នូវែលសេឡង់ បែលហ្ស៊ិក ប្រេស៊ីល កាណាដា ចិន បារាំង អាល្លឺម៉ង់ ជប៉ុន កូរ៉េខាងត្បូង រុស្ស៊ី ស្វីស ចក្រភពអង់គ្លេស សហរដ្ឋអាម៉េរិក អេហ្ស៊ីប កូវ៉ែត សិង្ហបុរី ប៊ុលហ្គារី ស៊ែប៊ី តួកគី ឆែក ហុងគ្រី៕

អត្ថបទ ៖ គីម ណារ៉ាក់