ប្រធាន La Liga រិះគន់ FIFA ចំៗថា «កំពុងបំផ្លាញឧស្សាហកម្មបាល់ទាត់»
- 2026-07-22 02:36:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រធាន La Liga រិះគន់ FIFA ចំៗថា «កំពុងបំផ្លាញឧស្សាហកម្មបាល់ទាត់»
ចន្លោះមិនឃើញ
លោក Javier Tebas ប្រធានលីគកំពូលអេស្ប៉ាញ (La Liga) បានធ្វើការរិះគន់ចំៗ និងចោទប្រកាន់សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ថា «កំពុងបំផ្លាញឧស្សាហកម្មបាល់ទាត់» ព្រមទាំងបានអំពាវនាវឱ្យប្រធាន FIFA គឺលោក Gianni Infantino ចុះចេញពីតំណែងភ្លាមៗ។ នេះបើតាមការចុះផ្សាយរបស់អ្នកសារព័ត៌មានកីឡាល្បីឈ្មោះលោក Fabrizio Romano នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦។ /6a602c3b916ae_1784687640.jpg)
លោក Tebas បានសម្តែងការខកចិត្តយ៉ាងខ្លាំងចំពោះប្រព័ន្ធដឹកនាំបច្ចុប្បន្ន ដោយបានលើកឡើងថា៖ «គ្មានបេក្ខជនប្រកួតប្រជែង គ្មាននរណាម្នាក់ចង់ឈរឈ្មោះដើម្បីរង់ចាំតែការបរាជ័យនោះទេ។ នេះគឺជាប្រព័ន្ធដឹកនាំ ហើយវាជាប្រព័ន្ធដែលមានជំងឺចាប់តាំងពីប្រភពដើមមកម្ល៉េះ»។
លោកបានបន្ថែមទៀតថា ក្នុងអំឡុងពេលដែលលោកស្នាក់នៅសហរដ្ឋអាមេរិក លោកបានឮមនុស្សជាច្រើនសម្តែងការប្រឆាំង និងមិនយល់ស្របនឹងទង្វើរបស់លោក Infantino នោះទេ ប៉ុន្តែពួកគេគ្រាន់តែនិយាយ តែមិនព្រមធ្វើសកម្មភាពអ្វីសោះ។
លោក Javier Tebas បានបញ្ជាក់ធ្ងន់ៗថា៖ «ខ្ញុំមិនដឹងថា ការស្ងាត់ស្ងៀម ឬការបណ្តោយឱ្យកើតមានរឿងនេះ អ្វីមួយអាក្រក់ជាងនោះទេ ព្រោះអ្នកដែលរក្សាភាពស្ងៀមស្ងាត់ទាំងនោះ គឺបានដឹងយ៉ាងច្បាស់អំពីការខូចខាតដែលវិស័យបាល់ទាត់បានជួបប្រទហ និងកំពុងតែរងគ្រោះ»៕
ប្រភព៖ Fabrizio Romano