មកដឹងក្បួនតម្រាទិញរបស់ទ្រព្យ តាមថ្ងៃនីមួយៗ ទើបនាំលាភសំណាងដល់ខ្លួន និងគ្រួសារ

  • 2021-04-20 07:16:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការទិញរបស់ទ្រព្យធំៗចូលផ្ទះដូចជា ផ្ទះ រថយន្ត និងទ្រព្យរបស់ផ្សេងៗ តាមក្បួនតម្រាខ្មែរ និងចិន គេមិនដែលមើលរំលងថ្ងៃល្អ ដែលគួរទិញចូលផ្ទះនោះទេ ។ បើតាមក្បួនតម្រាហុងស៊ុយ ការទិញទ្រព្យសម្បត្តិថ្មីចូលផ្ទះ មិនថាតូច ឬធំ មិនមែនចេះតែទិញតាមចិត្តចង់នោះទេ ព្រោះតាមជំនឿបើទិញចំថ្ងៃ ខែមិនល្អអាចនាំរឿងស៊យដល់ម្ចាស់ទ្រព្យមិនចេះចប់។

យោងតាមសៀមភៅក្បួនតម្រាដែលរៀបរៀងដោយ ឯកឧត្តម អ៊ឹម បុរិន្ទ ជាគណៈកម្មការស្រាវជ្រាវវិជ្ជាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ បានបង្ហាញពីតម្រាដែលត្រូវទិញរបស់ទ្រព្យចូលក្នុងផ្ទះ ដើម្បីនាំសិរីសួស្ដី លាភពរជ័យ ទទួលបានសេចក្ដីសុខចម្រុងចម្រើន និងជៀសវាងការទិញរបស់ទ្រព្យមកហើយ នាំគ្រោះអាក្រក់ឬហេតុភេទមិនល្អចំពោះខ្លួននិងក្រុមគ្រួសារ។

១. បើទិញរបស់ថ្ងៃអាទិត្យ របស់នោះមានសាច់មិនស្និទ្ធមានភិនស្នាមជាហេតុប្រើយូរទៅនិងមានទោស លោកឲ្យប្រើបានត្រឹម៧ថ្ងៃ។

២. បើទិញរបស់ថ្ងៃច័ន្ទ របស់នោះនឹងមានសិរីសួស្ដីប្រើការបានល្អ រមឺងបានផលកម្រៃច្រើន បានជោគជ័យ។

៣. បើទិញរបស់ថ្ងៃអង្គារ របស់នោះនឹងនាំក្ដីអន្តរាយ វិនាសទ្រព្យព្រាត់ប្រាស់ ប្រពន្ធកូនប្រើការភ្លូកលិចអសារបង់។

៤.បើទិញរបស់ថ្ងៃពុធ របស់នោះឲ្យទោសច្រើនប្រការណស់ ព្រោះរបស់មានស្លាកស្នាមមិនល្អ។

៥. បើទិញរបស់ថ្ងៃព្រហស្បតិ៍ របស់នោះនាំជោគល្អ មានភ្នែកជាដោះកណ្ដុរទៅទីជិត ទីឆ្ងាយរមែងរើសបានរបស់ផ្សេងៗ នៅតាមផ្លូវ។

៦. បើទិញរបស់ថ្ងៃសុក្រ របស់នោះនាំឲ្យមានសិរីសួស្ដីត្រជាក់ត្រជុំកូនចៅប្រើយូរទៅនិងបានសាន្តសុខមានសេចក្ដីចម្រើន។

៧ បើទិញរបស់ថ្ងៃសៅរ៍របស់នោះកាចណាស់មានភ្នែក៧អន្លើ តែបើយើងជាមន្ត្រីធំវិញទិញរបស់ថ្ងៃនេះល្អណាស់៕

ដកស្រង់ដោយ៖ Su In

អត្ថបទថ្មី