កីឡាករកំពូលទាំង 7 រូបដែលស៊ុតបញ្ចូលទីបានច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រឆេមពានលីគ

  • 2026-11-12 08:39:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅក្នុងការប្រកួតទល់នឹងក្រុម Arsenal របស់ទីក្រុងឡុងដ៍ ម្ចាស់ពានរង្វាន់ Ballon d’Or ថ្មីថ្មោង Harry Kane បានស៊ុតបញ្ចូលទីគ្រាប់ទី 58 របស់ខ្លួននៅក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ក្លឹបកំពូលរបស់អឺរ៉ុបមួយនេះ និងបានឈានទៅកាន់ចំណាត់ថ្នាក់ទី 8 ក្នុងបញ្ជីអ្នកស៊ុតបញ្ចូលទីបានច្រើនជាងគេបំផុតប្រចាំប្រវត្តិសាស្ត្រ។ តើកីឡាកររូបណាខ្លះដែលរកគ្រាប់បាល់នៅឆេមពានលីគបានច្រើនជាងកីឡាករសញ្ជាតិអង់គ្លេសរូបនេះ? ស្វែងយល់បន្ថែមនៅក្នុងអត្ថបទវិភាគរបស់ 1xBet នេះ។

ចំណាត់ថ្នាក់ទី 7 – Erling Haaland (61 គ្រាប់)

ក្នុងវ័យ 19 ឆ្នាំ កីឡាករសញ្ជាតិន័រវែសដែលលេងឱ្យក្រុម Red Bull Salzburg រូបនេះ បានធ្វើឱ្យកក្រើកឆេមពានលីគ តាមរយៈការស៊ុតហេតទ្រីកនៅក្នុងការប្រកួតបង្ហាញខ្លួនជាលើកដំបូងទល់នឹងក្រុម Genk។ បច្ចុប្បន្ន ខ្សែប្រយុទ្ធរូបនេះរកបាន 61 គ្រាប់ក្នុងការបង្ហាញខ្លួន 60 លើក។ គេគឺជាកីឡាករវ័យក្មេងជាងគេនៅក្នុងតារាងចំណាត់ថ្នាក់របស់យើង ហើយក៏ជាកីឡាករតែម្នាក់គត់ដែលមានចំនួនប្រកួតតិចជាងចំនួនគ្រាប់បាល់ដែលរកបាន នៅក្នុងព្រឹត្តិការណ៍ប្រកួតក្លឹបដ៏មានកិត្យានុភាពបំផុតរបស់ទ្វីបអឺរ៉ុបមួយនេះ។

ចំណាត់ថ្នាក់ទី 6 – Raúl González (71 គ្រាប់)

នៅក្នុងរដូវកាលដំបូងរបស់គេ ខ្សែប្រយុទ្ធក្រុម Real Madrid វ័យ 18 ឆ្នាំរូបនេះបានឈរនៅចំណាត់ថ្នាក់លេខពីរស្ទួនក្នុងបញ្ជីអ្នកស៊ុតបញ្ចូលទីច្រើនជាងគេ ហើយប៉ុន្មានឆ្នាំក្រោយមក គេបានឈរនៅកំពូលតារាងអ្នករកគ្រាប់បាល់បានច្រើនជាងគេចំនួនពីររដូវកាលជាប់ៗគ្នា។ វីរបុរសរបស់ក្រុម Los Blancos រូបនេះនៅតែរក្សាតំណែងជាកីឡាករដែលស៊ុតបញ្ចូលទីបានច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រឆេមពានលីគ រហូតដល់ខែវិច្ឆិកា ឆ្នាំ 2014 នៅពេលដែល Lionel Messi បានបំបែកកំណត់ត្រារបស់គេ។

ចំណាត់ថ្នាក់ទី 5 – Kylian Mbappé (73 គ្រាប់)

ក្នុងរយៈពេលដប់រដូវកាលចុងក្រោយ កីឡាករសញ្ជាតិបារាំងរូបនេះស៊ុតបញ្ចូលទីបានយ៉ាងហោចណាស់ 4 គ្រាប់ក្នុងមួយរដូវកាល។ នារដូវកាល 2023/24 Kylian បានគ្រងតំណែងជាអ្នករកគ្រាប់បាល់បានច្រើនជាងគេរួមគ្នាជាមួយ Harry Kane ហើយពីររដូវកាលក្រោយមក គេបានក្លាយជាអ្នកនាំមុខដាច់តែម្នាក់ឯងនៅក្នុងការប្រជែងតំណែងនេះ។ សម្រាប់រដូវកាលបច្ចុប្បន្ន កីឡាកររបស់ក្រុម Real Madrid រូបនេះទាត់បញ្ចូលទីបាន 3 គ្រាប់រួចទៅហើយ និងកំពុងត្រៀមខ្លួនប្រជែងវ៉ាដាច់គូប្រជែងទាំងអស់របស់ខ្លួនម្តងទៀត។

ចំណាត់ថ្នាក់ទី 4 – Karim Benzema (90 គ្រាប់)

កីឡាករសញ្ជាតិបារាំងរូបនេះរកគ្រាប់បាល់នៅឆេមពានលីគបានពីឆ្នាំ 2005 ដល់ឆ្នាំ 2023 ទោះបីជាគេបញ្ចប់ក្នុងនាមជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេបានតែមួយរដូវកាលក៏ដោយ។ ព្រឹត្តិការណ៍នោះគឺជាចំណុចកំពូលនៃអាជីពរបស់ Karim តាមរយៈការរកបាន 15 គ្រាប់ក្នុង 12 ប្រកួត។ នេះជាការចូលរួមចំណែកយ៉ាងសំខាន់ដែលជួយឱ្យ Real Madrid ឈ្នះពានរង្វាន់ជើងឯក ព្រមទាំងជួយឱ្យគេឈ្នះពានរង្វាន់ Ballon d’Or ដោយសំឡេងគាំទ្រដាច់ឆ្ងាយជាងគេបំផុតមួយក្នុងប្រវត្តិសាស្ត្រនៃពានរង្វាន់នេះ។

ចំណាត់ថ្នាក់ទី 3 – Robert Lewandowski (109 គ្រាប់)

ខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញរូបនេះស៊ុតបញ្ចូលទីបានយ៉ាងហោចណាស់ 10 គ្រាប់ចំនួនបួនរដូវកាលនៅឆេមពានលីគ ខណៈដែលគេលេងឱ្យក្លឹបផ្សេងៗគ្នាដូចជា៖ Borussia Dortmund, Bayern Munich និង Barcelona។ Robert បង្ហាញទម្រង់លេងបានល្អបំផុតនៅក្នុងរដូវកាល 2019/20 នៅពេលដែលគេឈរនៅកំពូលតារាងអ្នកស៊ុតបញ្ចូលទីដោយរកបាន 15 គ្រាប់។ Lewandowski សម្រេចបានកំណត់ត្រានេះដោយប្រើពេលត្រឹមតែ 9 ប្រកួតប៉ុណ្ណោះ ហើយខកខានរកគ្រាប់បាល់តែនៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រទល់នឹងក្រុម Paris Saint-Germain ប៉ុណ្ណោះ ដែលនេះមិនអាចរារាំងក្រុម Bayern ពីការដណ្តើមពានរង្វាន់ជើងឯកបានឡើយ។

ចំណាត់ថ្នាក់ទី 2 – Lionel Messi (129 គ្រាប់)

វាប្រហែលជាត្រូវចំណាយពេលយូរដែលត្រូវរៀបរាប់ពីកំណត់ត្រាស៊ុតបញ្ចូលទីទាំងអស់របស់កីឡាករចេញពីក្លឹប Barcelona រូបនេះ ដូច្នេះយើងសូមលើកយកតែចំណុចសំខាន់ៗបំផុតមកបង្ហាញប៉ុណ្ណោះ។ នៅក្នុងឆ្នាំ 2012 Leo បានបំបែកកំណត់ត្រាពីរក្នុងពេលតែមួយ។ នៅក្នុងជំនួបទល់នឹងក្រុម Bayer Leverkusen Messi បានក្លាយជាកីឡាករដំបូងគេបង្អស់ក្នុងប្រវត្តិសាស្ត្រឆេមពានលីគដែលអាចស៊ុតបញ្ចូលទីបានប្រាំគ្រាប់ក្នុងការប្រកួតតែមួយ ហើយនៅក្នុងជំនួបទល់នឹងក្រុម Milan គេបានក្លាយជាកីឡាករវ័យក្មេងជាងគេបំផុតដែលរកបាន 50 គ្រាប់នៅក្នុងព្រឹត្តិការណ៍នេះ។ Lionel ក៏ធ្លាប់គ្រងតំណែងជាអ្នកស៊ុតបញ្ចូលទីបានច្រើនជាងគេប្រចាំលីគចំនួនប្រាំមួយដងផងដែរ ហើយគេកំពុងឈរនៅចំណាត់ថ្នាក់លេខមួយស្ទួនជាមួយ Cristiano Ronaldo ក្នុងនាមជាអ្នកស៊ុតហេតទ្រីកបានច្រើនជាងគេបំផុតនៅឆេមពានលីគ (8)។

ចំណាត់ថ្នាក់ទី 1 – Cristiano Ronaldo (140 គ្រាប់)

តារាឆ្នើមសញ្ជាតិព័រទុយហ្គាល់ដែលធ្លាប់លេងឱ្យក្រុម Manchester United រូបនេះ ត្រូវរង់ចាំរហូតដល់ការបង្ហាញខ្លួនលើកទី 27 ទើបអាចរកគ្រាប់បាល់ដំបូងនៅឆេមពានលីគបាន ប៉ុន្តែក្រោយមកគេបានក្លាយជាម៉ាស៊ីនរកគ្រាប់បាល់ដ៏ឆ្នើមម្នាក់។ ក្នុងរយៈពេល 15 រដូវកាល Ronaldo ស៊ុតបញ្ចូលទីបានយ៉ាងហោចណាស់បួនគ្រាប់ក្នុងរដូវកាលនីមួយៗ ហើយបានឈរនៅកំពូលតារាងអ្នកស៊ុតបញ្ចូលទីចំនួនប្រាំពីររដូវកាល។ គេគឺជាកីឡាករតែម្នាក់គត់ដែលអាចទម្លុះសំណាញ់ទីនៅក្នុងវគ្គផ្តាច់ព្រ័ត្រចំនួនបីដង និងធ្វើបានក្នុង 11 ប្រកួតជាប់ៗគ្នា។ Cristiano ក៏ជាម្ចាស់កំណត់ត្រាអ្នករកគ្រាប់បាល់បានច្រើនជាងគេបំផុតក្នុងវគ្គចាញ់ធ្លាក់ (67) និងក្នុងព្រឹត្តិការណ៍តែមួយ (17) ផងដែរ។

រីករាយទស្សនាការប្រកួតឆេមពានលីគ និងតាមដានខ្សែប្រយុទ្ធឆ្នើមៗបំផុតនៅលើពិភពលោកជាមួយ 1xBet!

អត្ថបទពេញនិយម